ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ

[English Below]
ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីពិនិត្យវឌ្ឍនភាព ការរៀបចំ និងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើដល់ការងាររបស់គណបក្សនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម បានពិនិត្យលម្អិតលើសំណង់ អគារ បរិវេណជុំវិញ និងការរៀបចំទីធ្លា ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ដើម្បីបន្តពង្រឹងគុណភាព សោភ័ណភាព និងបរិស្ថានការងារឱ្យមានរបៀបរៀបរយ សមស្របតាមតួនាទីជាមជ្ឈមណ្ឌលការងារគណបក្សប្រចាំមូលដ្ឋាន។

ឯកឧត្តម បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសការងារ គឺជាចំណែកដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ការបម្រើប្រជាពលរដ្ឋ និងការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងគណបក្សជាមួយប្រជាជននៅមូលដ្ឋាន។

ខេត្តកំពង់ធំ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦

H.E. HUOT Hak Leads Working Group to Inspect the Actual Condition of the Cambodian People’s Party Headquarters in Baray District, Kampong Thom Province

H.E. HUOT Hak, Member of the Central Committee, Deputy Chairman of the Party Working Group for Kampong Thom Province, and Chairman of the Party Working Group for Baray District, Kampong Thom Province, together with the working group, conducted an on-site inspection of the Cambodian People’s Party headquarters in Baray District, Kampong Thom Province. The visit aimed to review the progress, organization, and overall condition of the infrastructure facilities in order to further enhance the effectiveness of the Party’s work at the grassroots level.

During the visit, H.E. thoroughly inspected the buildings, surrounding premises, and site arrangements, while also providing several recommendations to the working group and relevant stakeholders to continue strengthening the quality, aesthetics, and working environment, ensuring proper organization in line with the role of the Party’s local operational center.

H.E. emphasized that paying close attention to infrastructure and the working environment is an important contribution to improving work efficiency, serving the people, and strengthening the close relationship between the Party and the people at the grassroots level.

Kampong Thom Province, May 10, 2026.

Leave a Reply

Your email address will not be published. Required fields are marked *