ខ្មែរត្រូវចាំ! ខ្មែរត្រូវតាំងចិត្ត! ខ្មែរត្រូវធ្វើឱ្យបាន! «ដាស់ស្មារតីជាតិ» ក្រើនរំឭកយើងទាំងអស់គ្នាឱ្យ​ចងចាំជានិច្ច​ថា​ហានិភ័យចំពោះសុខសន្តិភាពនិងស្ថិរភាពជាតិអាចកើតមានឡើងគ្រប់ពេលវេលាប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ននិងការត្រៀមខ្លួន

[English Below]
ខ្មែរត្រូវចាំ! ខ្មែរត្រូវតាំងចិត្ត! ខ្មែរត្រូវធ្វើឱ្យបាន!
«ដាស់ស្មារតីជាតិ» ក្រើនរំឭកយើងទាំងអស់គ្នាឱ្យ​ចងចាំជានិច្ច​ថា​ ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់​នេះ​ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញចូលរួមពិធី«ដាស់ស្មារតីជាតិ» ដែលជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវ។

រាជធានីភ្នំពេញ ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

Cambodians Must Remember! Cambodians Must Be Determined! Cambodians Must Succeed!
The event “Day Of Reckoning” serves as a reminder to all of us that risks to national peace and stability can arise at any time if we lack vigilance and preparedness. Therefore, everything Cambodia has gone through constitutes valuable lessons that inspire us all to remain united and continue strengthening ourselves for a more resilient future.

H.E. HUOT Hak, Minister of Tourism and Member of the Standing Committee of the Central Committee of the Union of Youth Federations of Cambodia (UYFC), attended the “Day Of Reckoning” event. The event aimed to reflect on and remember the experiences and events that Cambodia endured in 2025, including hardship, suffering, and injustices, and to transform those experiences into a source of solidarity and national unity. It seeks to strengthen our collective resolve and safeguard national peace and stability at all times.

The event was presided over by H.E. HUN MANY, Deputy Prime Minister, Minister of Civil Service, and President of the Union of Youth Federations of Cambodia (UYFC), together with Madam.

Phnom Penh, Evening of 28 May 2026.

Leave a Reply

Your email address will not be published. Required fields are marked *