[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ សុង ធីតា អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីកម្សាន្តជាមួយកុមារ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីកម្សាន្តជាមួយកុមារ ដើម្បីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតស្នាមញញឹម ភាពកក់ក្តៅ និងលើកទឹកចិត្តដល់កុមារ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ចំពោះសុខុមាលភាព សិទ្ធិ និងការអភិវឌ្ឍរបស់កុមារ ដែលជាធនធានមនុស្សដ៏មានតម្លៃ និងជាកម្លាំងបន្តវេនសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
ក្នុងឱកាសនោះ មានការរៀបចំស្តង់កម្សាន្ត និងស្តង់អាហារសម្រន់ជាច្រើនប្រភេទ រួមមាន ស្តង់លេងកម្សាន្តយករង្វាន់ កម្មវិធីគូសគំនូរជុំគ្នា ទីធ្លាលេង (Playground) ផាត់ពណ៌រូបភាព ល្បែងប្រជាប្រិយ គូរមុខ ប៉េងប៉ោង និងការសម្តែងត្លុក ដែលបានទាក់ទាញការចូលរួមយ៉ាងសប្បាយរីករាយពីសំណាក់កុមារ។ ជាពិសេស មាតាបិតា និងបុត្រធីតា អាចថតរូបអនុស្សាវរីយ៍នៅស្តង់ថតរូប (ថតភ្លាម យកភ្លាម) និងរីករាយជាមួយអាហារសម្រន់ជាច្រើនមុខ ដូចជា គុយទាវ កូនបឺហ្គឺតូច នំគ្រក់ ចៃយ៉បំពង បង្អែមលតខ្មែរ នំប្រពៃណីខ្មែរ ភេសជ្ជៈផ្សេងៗ ការ៉េមចំនួន ១,០០០ដើម និងទឹកកកឈូសចំនួន ៦០០កែវ។
កម្មវិធីបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្នាមញញឹម សេចក្តីស្រឡាញ់ និងភាពរីករាយ ដោយបានផ្តល់នូវអនុស្សាវរីយ៍ដ៏មានន័យ និងបទពិសោធន៍ដ៏ល្អប្រពៃជូនដល់កុមារ និងក្រុមគ្រួសារដែលបានចូលរួមក្នុងឱកាសដ៏ពិសេសនេះ។
«ស្នាមញញឹមរបស់កុមារ គឺជាសញ្ញានៃអនាគតដ៏ភ្លឺស្វាងរបស់ជាតិ ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារគ្រប់រូប»។
ទីស្តីការក្រសួងទេសចរណ៍, ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
H.E. Huot Hak and Lok Chumteav Song Thida Preside Over a Children’s Fun Day Celebration in Commemoration of International Children’s Day, 1 June
H.E. Huot Hak, Minister of Tourism, and Lok Chumteav Song Thida presided over a special children’s recreational event to celebrate the 77th International Children’s Day (1 June), the 25th World Day Against Child Labour (12 June), and Cambodian Children’s Day 2026, under the theme: “Peace as the Foundation for the Respect and Protection of Children’s Rights.”
The event was organized to bring smiles, warmth, and encouragement to children, while demonstrating the Ministry of Tourism’s commitment to the well-being, rights, and development of children, who are valuable human resources and the future driving force of national development.
On this occasion, a wide range of entertainment booths and snack stalls were arranged for children and their families.
Activities included prize-winning games, group drawing sessions, a playground area, coloring activities, traditional Khmer games, face painting, balloon art, and clown performances, all of which attracted enthusiastic participation from the children.
Parents and children also had the opportunity to capture memorable moments at an instant photo booth and enjoy a variety of refreshments, including noodle soup, mini burgers, num krok (Khmer coconut cakes), fried spring rolls, traditional Khmer desserts, beverages, 1,000 ice creams, and 600 cups of shaved ice.
The celebration was held in a warm, friendly, and joyful atmosphere, filled with smiles, love, and happiness. It provided meaningful memories and memorable experiences for the children and families who attended this special occasion.
“A child’s smile is a symbol of the nation’s bright future, and peace is the strongest foundation for the growth and development of every child.”
Ministry of Tourism Headquarters,
31 May 2026



