ក្រសួងទេសចរណ៍ និងសារព័ត៌មាន TNAOT News នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិនិងប្រទេសចិន

[English Below]

ក្រសួងទេសចរណ៍ និងសារព័ត៌មាន TNAOT News នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ និងប្រទេសចិន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី ហាន លី (Doris) អគ្គនាយិកាក្រុមហ៊ុន TNAOT News និងសហការី ចូលជួបសម្តែងករគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅដល់បណ្តាប្រទេសនានា ជាពិសេសប្រទេសចិន។

ក្នុងកិច្ចជំនួបពិភាក្សានេះ លោកស្រី ហាន លី បានរាយការណ៍អំពីលទ្ធផលការងារកន្លងមករបស់សារព័ត៌មាន TNAOT News ក្នុងការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់ប្រជាជនចិន និងអន្តរជាតិ តាមរយៈសារព័ត៌មានពីរភាសា (ខ្មែរ-ចិន) និងបណ្តាញសង្គមផ្លូវការជាច្រើនទាំងនៅកម្ពុជា និងប្រទេសចិន ក្នុងនាមជាស្ថាប័នផ្សព្វផ្សាយព័ត៌មាន និងអ្នកផលិតវីដេអូឯកសារទេសចរណ៍ មាតិកាកម្សាន្តផ្សេងៗ ដែលផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា។ ទន្ទឹមនឹងនេះ ភាគីក្រុមហ៊ុន ក៏បានរាយការណ៍អំពីការចូលរួមរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាជាច្រើននាពេលកន្លងមក និងបានស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងទេសចរណ៍ផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សារព័ត៌មាន TNAOT News ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាកន្លងមក។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសារព័ត៌មានបន្តជួយផ្សព្វផ្សាយស្ថានភាពពិតរបស់កម្ពុជា ជាពិសេសស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសកម្មភាពបង្ក្រាបបទឧក្រិដ្ឋកម្មអនឡាញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងជាប់ជាប្រចាំ ព្រមទាំងបន្តសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ក្នុងដំណាក់កាលសាកល្បង ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ក្នុងរដូវកាលបៃតង និងបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា ព្រមទាំងការផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងទាក់ទាញវិនិយោគិនចិនពីបណ្តាខេត្ត និងតំបន់ឧស្សាហកម្មនានារបស់ប្រទេសចិន មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍។

សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានជាង ១,២ លាននាក់ កើនឡើងជិត៤២% និងស្ថិតក្នុងលំដាប់ទី២ នៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ដោយឡែក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

The Ministry of Tourism and TNAOT News to Sign a Memorandum of Understanding (MoU) on Tourism Cooperation to Promote Cambodia’s Tourism Potential and Investment Opportunities to the International Stage and China

H.E. Huot Hak, Minister of Tourism, received Ms. Han Li (Doris), General Director of TNAOT News, and her colleagues for a courtesy meeting and discussion on strengthening tourism cooperation and promoting Cambodia’s image to various countries, especially China.

During this meeting, Ms. Han Li reported on TNAOT News’ past achievements in promoting Cambodia’s tourism, culture, and investment opportunities to Chinese and international audiences through its bilingual media platform (Khmer-Chinese) and numerous official social media channels in both Cambodia and China. As a media institution and producer of tourism documentaries and entertainment content, TNAOT News has actively promoted Cambodia’s tourism destinations. The company also reported on its participation in organizing numerous events to promote Cambodia’s tourism potential and investment opportunities and requested to sign an MoU with the Ministry of Tourism.

In response, H.E. the Minister highly praised, appreciated, and expressed gratitude for the active contribution of TNAOT News in developing and promoting Cambodia’s tourism sector over the years.

At the same time, H.E. the Minister also requested the media outlet to continue helping disseminate factual information about Cambodia, particularly regarding political stability, security, safety, and the government’s ongoing strict crackdown on online crimes. He further encouraged continued cooperation in widely promoting the trial visa exemption campaign for Chinese citizens to help boost the number of Chinese tourists visiting Cambodia during the green season, strengthen the confidence of Chinese tourists and investors in Cambodia, and promote Cambodia’s investment opportunities in order to attract more Chinese investors from various provinces and industrial zones in China, especially in the tourism sector.

It should also be noted that in 2025, Cambodia welcomed approximately 5.57 million international tourists, including more than 1.2 million Chinese tourists, representing an increase of nearly 42% and ranking China as the second-largest source of international visitors to Cambodia. Meanwhile, during the first four months of 2026, Cambodia received more than 240,000 Chinese tourists, making China the top source market.

It is also worth noting that the Royal Government of Cambodia has decided to grant a visa exemption for Chinese citizens, allowing stays of up to 14 days in Cambodia from June 15 to October 15, 2026, in order to attract more Chinese tourists during the green season.

Phnom Penh, May 12, 2026.

Leave a Reply

Your email address will not be published. Required fields are marked *