ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម»។

កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣០៦ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០នាក់។ វេទិកានេះផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។

រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦

His Excellency HUOT Hak, Minister of Tourism, attended as a distinguished guest at the opening ceremony of the ASEAN–Cambodia Business Summit 2026, held under the high presidency of Samdech Moha Borvor Thipadei, Prime Minister of the Kingdom of Cambodia.

His Excellency HUOT Hak, Minister of Tourism, participated in the opening ceremony of the ASEAN–Cambodia Business Summit 2026, which was presided over by Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia. The summit was convened under the theme: “ASEAN Transformation: Innovation, Integration, and Industrial Development.”

The event brought together a total of 306 national and international companies, along with nearly 700 local and international business leaders. The forum provided broad opportunities for business matching, promoted deeper mutual understanding, and strengthened regional partnerships and cooperation.

Phnom Penh, Morning of March 4, 2026

 

Leave a Reply

Your email address will not be published. Required fields are marked *