[English Below]
ក្រសួងទេសចរណ៍ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបន្តនិងបង្កើនសហប្រតិបត្តិការរួមគ្នាក្រោមអភិក្រមជវភាពនៃតួអង្គតែមួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិនិងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជានៅបរទេសទាំងអស់
ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងការអនុញ្ញាតពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន៤៣ រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកព្រមទាំងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍។
កិច្ចពិភាក្សាបានផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅលើយុទ្ធសាស្រ្តថ្មីៗទាក់ទាញនិងបង្កើតភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយដ៏ឆាប់រហ័សស្មុគស្មាញ និងមិនអាចប៉ាន់ស្មាននាពេលបច្ចុប្បន្នសំដៅទាក់ទាញនិងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិតាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី, សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា រួមទាំងកាលានុវត្តភាពវិនិយោគដ៏ខ្លាំងក្លាពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយល្អប្រសើររបស់កម្ពុជា។
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
Ministry of Tourism and Ministry of Foreign Affairs and International Cooperation continue and strengthen cooperation under the principal of a single dynamic stakeholder to promote Cambodia’s reputation on the international stage and Cambodia’s tourism potential to the world through all Cambodian embassies and consulates abroad
With the high approval of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, and the permission of H.E. PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, H.E. HUOT Hak, Minister of Tourism, holds an insightful and constructive work discussion with 43 Excellencies, Ambassadors Extraordinary and Plenipotentiary, Permanent Missions, and Consuls General of Cambodia abroad, to discuss cooperation in the tourism sector with the aim of promoting Cambodia’s reputation on the international stage and promoting Cambodian tourism to the world, as well as diversifying the tourism market. The discussion exchanged in-depth opinions on new strategies, attracting and building resilience to respond to the current rapid, complex and unpredictable geopolitical changes, aiming to attract and promote the growth of international tourists by expanding the promotion of Cambodia’s tourism potential (cultural and historical tourism, nature tourism, coastal tourism), traditional culture, religion, food, Cambodian smiles, Khmer identity, all of which are Cambodia’s identities, including dynamic investment opportunities from Cambodia’s peace and stable political factor.
Phnom Penh, March 3, 2026.



