[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញចូលរួម ពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និង ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគាររ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ក៏បាននាំយកថវិកាចំនួន ៤០លានរៀល ចូលរួមឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រដល់បុព្វហេតុមនុស្សធម៌ និងការព្យាបាលសុខភាពកុមារកម្ពុជា។
រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
H.E. HUOT Hak, Minister of Tourism and Chairman of the Kantha Bopha Cambodia Foundation Committee at the Ministry of Tourism, and Madam attended the opening ceremony of the “10,000 Riel, 10,000 People” Campaign 2026, as well as a meeting with the Kantha Bopha Cambodia Foundation Committee, under the high presidency of Her Excellency Dr. PICH CHANMONY HUNMANET, Honorary President of the Kantha Bopha Cambodia Foundation, held at Raffles Le Royal Hotel.
On this occasion, H.E. the Minister and Madam also contributed a donation of 40 million riels to the Kantha Bopha Cambodia Foundation in support of humanitarian causes and healthcare treatment for Cambodian children.
Phnom Penh, May 28, 2026.



