[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានសាមគ្គីភាព កិច្ចសហការល្អ និងការអនុវត្តការងារប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ ស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ សម្រាប់បន្តជំរុញការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗនៃវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី ខេត្តតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom Meeting) សរុបចំនួនប្រមាណ ២០០រូប។
តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សាទៅលើសេចក្តីរាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ជំរឿនមន្ត្រី និង វឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍, សេចក្តីព្រាងគោលការណ៍ណែនាំការប្រឡងប្រណាំងអង្គភាព ស្អាត ឆ្នើម, សេចក្តីរាយការណ៍ស្តីពីការត្រៀមរៀបចំផែនការថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩, សេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ឧទ្យានជាតិភ្នំគូលែន ២០២៦-២០២៨ ព្រមទាំងលទ្ធផលនៃការចុះតាមដាន ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម «បញ្ចប់អណត្តិ» លើការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ និងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ផងដែរ។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦
His Excellency Minister HUOT Hak: “Effective tourism development requires unity, strong cooperation, and proactive as well as highly responsible implementation from all relevant stakeholders.”
H.E. HUOT Hak, Minister of Tourism, presided over the Ministry of Tourism’s monthly meeting to review the work achievements of May and set out work directions for June 2026. The meeting aimed to review and evaluate work progress, listen to reports, identify strengths, weaknesses, challenges, and recommendations, and further promote the effective implementation of key tourism programs and action plans in order to achieve even better results.
The meeting was attended by H.E. Permanent Secretary of State, Excellencies, Lok Chumteavs, Secretaries of State, Undersecretaries of State, Directors General, Institute Directors, School Directors, Deputy Directors General, Department Directors, and Directors of Provincial and Municipal Departments of Tourism via Zoom Meeting, with a total participation of approximately 200 participants.
During this important meeting, discussions focused on reports regarding the update of the Ministry’s organizational structure, civil servant census, and the progress of the draft Sub-Decree on the organization and functioning of the Ministry of Tourism; the draft guidelines for the “Clean and Outstanding Unit” competition; the preparation of the 2027 budget plan and the 2027–2029 strategic budget plan; the draft key measures for tourism development at Phnom Kulen National Park for 2026–2028; as well as the results of monitoring, inspection, and evaluation of the “end-of-mandate” achievements in implementing the updated Tourism Development Plan 2021–2025 and the preparation of the Tourism Development Plan 2026–2030.
Ministry of Tourism Headquarters
27 June 2026



