ក្រុមការងារ ស.ស.យ.ក. ចុះមូលដ្ឋានឃុំព្រែកជ្រៃ និងស្រុកពោធិ៍រៀង ចូលរួមថវិកា ៥,០០០ដុល្លារ ក្នុងកម្មវិធីរាត្រីសមោសរដើម្បីការងារសង្គម ខេត្តព្រៃវែង

ក្រុមការងារ ស.ស.យ.ក. ចុះមូលដ្ឋានឃុំព្រែកជ្រៃ និងស្រុកពោធិ៍រៀង ចូលរួមថវិកា ៥,០០០ដុល្លារ ក្នុងកម្មវិធីរាត្រីសមោសរដើម្បីការងារសង្គម ខេត្តព្រៃវែង

នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក ម៉ម ដារ៉េត ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចុះមូលដ្ឋានឃុំព្រែកជ្រៃ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំព្រែកជ្រៃ និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងកម្មវិធី «រាត្រីសមោសរដើម្បីការងារសង្គម ខេត្តព្រៃវែង»។កម្មវិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និង លោកជំទាវ កែ សួនសុភី

ក្នុងឱកាសនោះ ដើម្បីរួមចំណែកដល់សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍសង្គមក្នុងខេត្តព្រៃវែង លោក ម៉ម ដារ៉េត និងក្រុមការងារ បាននាំយកថវិកាឧបត្ថម្ភចំនួន ៥,០០០$ (ប្រាំពាន់ដុល្លារអាមេរិកគត់) ចូលរួម ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ លោកប្រធាន និងក្រុមការងារ ស.ស.យ.ក. ស្រុក-ឃុំ ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងសម្រេចបាននូវជ័យជម្នះថ្មីៗបន្ថែមទៀត ក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *