[English Below]
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបង្កើតភាពស្និតស្នាលរវាងសមាជិក សមាជិកានៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨។
ពិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ក្រុមការងារ ស.ស.យ.ក. គ៧៨ សរុបជាង ៥០០ នាក់។
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
Gathering with Leaders and Members of the Union of Youth Federations of Cambodia (UYFC) Group 78
H.E. Huot Hak, Minister of Tourism and Member of the Standing Committee of the Central Committee of the Union of Youth Federations of Cambodia (UYFC), attended a gathering with leaders and members of UYFC Group 78. The event was presided over by H.E. Hun Many, Deputy Prime Minister, Minister of Civil Service, and President of the Union of Youth Federations of Cambodia.
The purpose of this gathering was to foster closer ties and strengthen solidarity among the leaders and members of UYFC Group 78.
This significant event was attended by Excellencies, Ladies and Gentlemen, leaders, members of the Standing Committee, the Central Committee, and members of UYFC Group 78, with a total participation of over 500 attendees.
Phnom Penh, April 24, 2026



