កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

[English Below]
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូន និងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងជាប្រធានអនុគណៈកម្មការទី៥ «ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល» បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំអនុគណៈកម្មការទី៥ «ពិនិត្យ និងពិភាក្សាវឌ្ឍនភាពនៃការរៀបចំព្រឹត្តការណ៍អម» ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំពីក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឯកឧត្តម លោក និងលោកស្រីពីនាយកដ្ឋានជំនាញទទួលបន្ទុក។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួនពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និងភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួមពីប្រទេសសមាជិកជាង៩០ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ (កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារហ្រ្វង់កូហ្វូនីលើកទី៦)។

Meeting to review the progress of preparation for the “Village Francophone” side event

On the afternoon of May 29, 2026, H.E. Mr. Huot Hak, Minister of Tourism and Deputy Chairman of the National Committee and Co-Chairman of the Steering Group for the Organization of the Francophone Village Side Event, and H.E. Dr. Ing Kantha Phavi, Minister of Women’s Affairs, Deputy Chairman of the National Committee for the 20th Francophone Summit 2026 and Chairwoman of Sub-committee No. 5 “Summit Side Events” chaired the meeting of Sub-committee No. 5 on “Review and Discussion of the Progress of Preparation for the Side Event” with the participation of the leaders of the Ministry of Tourism and the Ministry of Women’s Affairs, representatives of the Ministry of Foreign Affairs and International Cooperation, and Excellencies and official from the departments in charge.

It is to note that the Francophonie Summit is a meeting between heads of state and government of the international organization of French-speaking countries (OIF) to discuss and exchange views on various issues such as international politics, world economy, Francophonie cooperation, human rights, education, culture and democracy, etc. On the occasion of the Francophonie Summit, two important side events are also organized: the Francophone Village and the FrancoTech Village. This great and historic international event is expected to be attended by more than 90 member countries in the world as well as a large number of national and international journalists, who will help promote the promotion of Cambodia’s tourism potential to the world and enhance Cambodia’s reputation on the international stage.

Phnom Penh on May 29, 2026 (6th Meeting on review the progress of work for 20th Francophone Summit).

Leave a Reply

Your email address will not be published. Required fields are marked *