[English Below]
ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលក្រុងហៃគូរៀបចំ ព្រឹត្តិការណ៍ B2B «Cambodia Tourism Roadshow To China» ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន
តបតាមការអញ្ជើញរបស់រដ្ឋបាលក្រុងហៃគូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី «ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) និងការផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន» នៅទីក្រុងហៃគូ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោក Liu Cheng អគ្គនាយករងមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ពផ្សាយ និងកីឡានៃខេត្តហៃណាន, លោក អ៉ីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន, តំណាងរដ្ឋបាលក្រុងហៃគូ, ប្រធានសហគ្រាសទេសចរណ៍ចិនធំៗ និងវិនិយោគិន ចិនជាច្រើនរូប អ្នកសារព័ត៌មានប្រចាំខេត្ត សរុបប្រមាណជាង ១៥០រូប។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាបងប្អូន និងជាមិត្តដែកថែបដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ហើយវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរនៅតែជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងភាពងាយស្រួលដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសភ្ញៀវទេសចរចិន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្តពង្រឹងយន្តការសម្រួលការធ្វើដំណើរ លើកកម្ពស់គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីធានាថា ភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ដ៏ល្អប្រសើរ និងភាពសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសអញ្ជើញ និងស្វាគមន៍ភ្ញៀវទេសចរចិន មកទទួលយកបទពិសោធន៍ថ្មីៗ និងសម្បូរបែប តាមរយៈយុទ្ធនាការដ៏ពិសេស២ក្នុងពេលតែមួយ “ការលើកលែងទិដ្ឋាការ” និង «ទស្សនាកម្ពុជានារដូវកាលបៃតង» ដែលភ្ញៀវទេសចរបានមកសាកល្បងផ្ទាល់ពីសក្តានុពលទេសចរណ៍ ធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រ ទេសចរណ៍សុខុមាលភាព និងទេសចរណ៍ម្ហូបអាហារដ៏សម្បូរបែបរបស់កម្ពុជា។
សូមជម្រាបជូនថា កម្មវិធី Cambodia Tourism Roadshow នេះជាវេទិកាធុរកិច្ច (B2B) ដ៏សំខាន់សម្រាប់វិស័យឯកជនកម្ពុជា និងចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងរកដៃគូថ្មីៗ និងជំរុញការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។
កម្មវិធីទី៥ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ទីក្រុងហៃគូ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
The Ministry of Tourism, in collaboration with the Haikou Municipal Government, organized the B2B event “Cambodia Tourism Roadshow to China” to promote Cambodian tourism and Cambodia’s visa exemption policy for Chinese citizens.
At the invitation of the Haikou Municipal Government, H.E. Huot Hak, Minister of Tourism, presided over and delivered the opening remarks at the “Cambodia Tourism Roadshow and Promotion of Cambodia’s Visa Exemption Policy for Chinese Citizens” held in Haikou City, Hainan Province, People’s Republic of China. The event was attended by Mr. Liu Cheng, Deputy Director General of the Department of Tourism, Culture, Radio, Television, Publication and Sports of Hainan Province; Mr. Iv Sokhom, Consul General of Cambodia to Hainan Province; representatives of the Haikou Municipal Government; executives of major Chinese tourism enterprises and investors; and local media representatives, with a total of more than 150 participants.
Speaking on this important occasion, H.E. the Minister emphasized that Cambodia and China are brothers and ironclad friends with a long-standing historical relationship. Tourism and people-to-people exchanges between the two countries continue to serve as important pillars in building the Cambodia–China community with a shared future in the new era. In addition, H.E. the Minister highlighted that Cambodia is a safe tourism destination that offers warmth, hospitality, and convenience to visitors of all nationalities, especially Chinese tourists.
At the same time, H.E. the Minister reaffirmed that Cambodia will continue strengthening travel facilitation mechanisms and improving service quality and hospitality standards to ensure that all tourists enjoy excellent experiences and memorable stays while visiting Cambodia.
On this occasion, H.E. the Minister also warmly invited and welcomed Chinese tourists to experience new and diverse tourism offerings through two special campaigns simultaneously: the “Visa Exemption Policy” and the “Visit Cambodia in the Green Season” campaign. These initiatives encourage visitors to personally discover Cambodia’s tourism potential, natural attractions, cultural heritage, coastal destinations, wellness tourism, and rich culinary tourism experiences.
It should be noted that the Cambodia Tourism Roadshow serves as an important B2B platform for the Cambodian and Chinese private sectors to strengthen cooperation, explore new partnerships, and promote tourism exchanges between the two countries.
The fifth event of the official working visit in Haikou City, Hainan Province, People’s Republic of China.
Haikou City, May 22, 2026.



