[English Below]
តបតាមការអញ្ជើញរបស់លោក Chen Yuwan អគ្គនាយកក្រុមហ៊ុន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យ សំណេះសំណាល និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់ក្រុមហ៊ុនទេសចរណ៍ដ៏ធំ Hainan Wenhua Tourism Group Co., Ltd. ដែលបានចូលរួមយ៉ាងសកម្មរហូតមកក្នុងការនាំភ្ញៀវទេសចរចិនពីខេត្តហៃណានមកទស្សនាកម្ពុជាយ៉ាងច្រើន និងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិនរហូតមក។ ក្នុងឱកាសចុះពិនិត្យផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានតួនាទីយ៉ាងសកម្ម និងជាក់ស្តែងក្នុងការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា-ចិន។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការត្រៀមលក្ខណៈជាស្រេចរបស់កម្ពុជា និងប្រតិបត្តិករទេសចរណ៍កម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរចិន និងអន្តរជាតិ ក្នុងការអនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការជូនប្រជាជនចិន និងទស្សនាកម្ពុជាក្នុងរដូវកាលបៃតង។
កម្មវិធីទី៤ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ទីក្រុងហៃគូ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
At the invitation of Mr. Chen Yuwan, Chairman of the company, H.E. Mr. Huot Hak, Minister of Tourism, invited to conduct site visit and give high recommendations to a large tourism company- Hainan Wenhua Tourism Group Co., Ltd., which has been actively involved in bringing Chinese tourists from Hainan Province to visit Cambodia and in the development of Cambodia-China tourism so far. During the visit, H.E. Minister appreciated and thanked the company for its active and practical role in connecting the Cambodia-China tourism sector. H.E. Minister also highlighted the readiness of Cambodia and Cambodian tour operators to receive Chinese and international tourists in implementing the visa-free campaign for Chinese people and visiting Cambodia during the Green Season.
The 4th program of the working visit to Haikou, Hainan Province, People’s Republic of China.
Haikou, May 21, 2026.



