[English Below]
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥ ៖
១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩
៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ។
វិមានសន្តិភាព រាជធានីភ្នំពេញ, ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦
His Excellency Huot Hak, Minister of Tourism, attended the plenary meeting of the Council of Ministers, chaired by the esteemed Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, to review and decide on five key agenda items:
1. Draft Medium-Term Public Financial Framework 2027–2029
2. Draft Law on Military Obligations
3. Draft Three-Year Rolling Public Investment Program 2027–2029
4. Draft National Policy on Mine Action 2026–2035
5. Progress Report on the Implementation of Intervention Measures to Assist Former Workers Returning from Thailand
Peace Palace, Phnom Penh
Thursday morning, April 23, 2026



