ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងចម្រៀង The Vanda’s Voice រដូវកាលទី៨ វគ្គផ្តាច់ព្រ័ត្រ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។
———-
កម្មវិធី The Vanda’s Voice រដូវកាលទី៨ បានបញ្ចប់ជាស្ថាពរ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា និងលោកជំទាវ និងជ្រើសរើសបានបេក្ខភាព ដែលមានទឹកដមសម្លេងពិរោះដាច់គេ និង បានគ្រងជាម្ចាស់ពាន The Vanda’s Voice រដូវកាលទី៨ គឺនិស្សិតជឺន សុភ័ត្រា កំពុងសិក្សាជំនាន់ទី២៥។
សាកលវិទ្យាល័យ សូមចូលរួមអបអរសាទរចំពោះជ័យលាភីដែលបាន ទទួលជោគជ័យក្នុងកម្មវិធីប្រឡងចម្រៀង The Vanda’s Voice រដូវកាលទី៨ ប្រចាំឆ្នាំ ២០២៦ របស់សាកលវិទ្យាល័យវ៉ាន់ដា។
កម្មវិធីនេះក៏មានការសហការឧបត្ថម្ភពី៖
១-ផលិតផល Obsidian ឯកទេសព្យាបាលសសៃសក់លេខ១មកប្រទេស កូរ៉េ



