ពិធីរាប់បាត្រឧទ្ទិសកុសលដល់បុព្វបុរស និងវីរកងទ័ពខ្មែរ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ

[English Below]
ពិធីរាប់បាត្រឧទ្ទិសកុសលដល់បុព្វបុរស និងវីរកងទ័ពខ្មែរ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ

ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ៩៩ អង្គ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វបុរស វីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ គណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមជម្រាបជូនថា ពិធីរាប់បាត្រព្រះសង្ឃ គឺជាទំនៀមទម្លាប់ដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនារបស់ខ្មែរ ដែលពុទ្ធបរិស័ទតែងតែប្រារព្ធធ្វើឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅ និងបង្ហាញពីសទ្ធាជ្រះថ្លាក្នុងការទ្រទ្រង់ព្រះសង្ឃតាមរយៈការប្រគេនចង្ហាន់ និងការចែកទានដល់អ្នកខ្វះខាត ព្រមទាំងជាការសន្សំកុសល និងនាំមកនូវសេចក្តីសុខផងដែរ។

ខេត្តក្រចេះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦

Alms-Giving Ceremony Dedicated to Ancestors and Cambodian Heroes on the Occasion of the 10th River Festival in Kratie Province

The Ministry of Tourism, in collaboration with the Inter-Ministerial Committee for Organizing the River Festival and the Kratie Provincial Administration, organized an alms-giving ceremony for 99 monks. The purpose was to dedicate merit to ancestors, Cambodian heroic soldiers, and all armed forces who sacrificed their lives for the cause of protecting the nation, homeland, and people. This ceremony was held as part of the 10th River Festival in Kratie Province. The ceremony was presided over by His Excellency Hout Hak, Minister of Tourism, and his spouse, with the participation of His Excellency Va Thon, Governor of Kratie Province, members of the inter-ministerial committee, leaders and officials of the Ministry of Tourism, representatives from relevant ministries and institutions, as well as provincial departments and units and a large number of citizens.

It should be noted that the alms-giving ceremony is an important tradition in Cambodian Buddhism. Buddhist followers regularly organize such ceremonies to dedicate merit to deceased relatives, including parents, grandparents, and extended family members across seven generations. It also reflects sincere devotion in supporting the monkhood through offering food and donations to those in need, while accumulating merit and bringing about happiness.

Kratie Province, March 28, 2026

Leave a Reply

Your email address will not be published. Required fields are marked *