[English Below]
ការជួយឧបត្ថម្ភដល់សមាជិកសមាគមស៊ីក្លូកម្ពុជាចំនួន ១៣០នាក់ គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ដល់ការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់សមាជិកអ្នកបើកស៊ីក្លូ និងថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបានជួយលើកទឹកចិត្តឱ្យវិស័យស៊ីក្លូបន្តមានតម្លៃក្នុងសង្គមកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករចំនួន ១ តោន, ទឹកស៊ីអ៊ីវចំនួន ២០ យួរ, ទឹកសុទ្ធចំនួន ២០កេស, មីក្រៀមចំនួន ២០០កញ្ចប់ និងKits ត្រីខ ចំនួន ៥០កញ្ចប់ ដល់សមាគមស៊ីក្លូកម្ពុជា ដើម្បីជួយគាំទ្រដល់ជីវភាពរស់នៅរបស់សមាជិកស៊ីក្លូដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការផ្តល់ជំនួយគ្រឿងឧបភោគ បរិភោគនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសមាគមស៊ីក្លូកម្ពុជា ដែលបានចូលរួមរក្សាបេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ស៊ីក្លូមិនត្រឹមតែជាមធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
តំណាងសមាគមស៊ីក្លូកម្ពុជា លោកស្រី ឡុង សុខហ៊ួយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនេះ និងបានអះអាងថា ជំនួយនេះមានសារៈសំខាន់ក្នុងការជួយបន្ថែមភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃរបស់សមាជិក។
ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
Providing support to 130 members of the Cambodia Cyclo Association is an important humanitarian activity that contributes to improving the livelihoods of cyclo drivers and preserving national cultural heritage. It also helps encourage the cyclo sector to continue maintaining its value in Cambodian society.
His Excellency HUOT Hak, Minister of Tourism, presided over a ceremony to hand over essential supplies, including: 1 ton of rice, 20 cartons of soy sauce, 20 cases of drinking water, 200 packs of instant noodles, and 50 kits of canned fish, to the Cambodia Cyclo Association to support the livelihoods of cyclo drivers who are currently facing economic difficulties.
During the ceremony, His Excellency the Minister stated that this donation reflects the Royal Government’s attention and care toward the Cambodia Cyclo Association, which plays a role in preserving cultural heritage and national identity.
His Excellency Minister further emphasized that cyclos are not only a means of transportation but also an integral part of Cambodia’s tourism and historical identity.
On behalf of the Cambodia Cyclo Association, Ms. Long Sokhuy expressed her deep gratitude for the support and affirmed that this assistance is significant in helping ease the daily lives of its members.
Ministry of Tourism Headquarters
Morning of March 25, 2026



