[English Below]
ព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍កម្ពុជា “Miss Planet International 2025” បានរៀបចំនៅកម្ពុជាជាគោលដៅទេសចរណ៍សុខសុវត្ថិភាព
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈរដ្ឋមន្រ្តី និងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2026 ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងអង្គការទេសចរណ៍កម្ពុជា-កាតា (CATA), លោកស្រី ហាលី អាមី ប្រធានស្ថាប័នបវរកញ្ញា Miss Planet International ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ២,០០០រូបមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក និងការចូលរួមពីបេក្ខនារីចំនួន៣៣រូបមកពី៣៣ប្រទេស ដោយមានការផ្សាយបន្តផ្ទាល់ដល់ទស្សនិកជនគ្រប់ទ្វីបនៃពិភពលោក។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងមានសក្តានុពលទេសចរណ៍ខ្ពស់ ស្រស់ស្អាត និងប្លែកៗជាច្រើន ជាពិសេសធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា បាននិងកំពុងធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ជាក់ស្តែង ការរៀបចំកម្មវិធី Miss Planet International 2025 នៅរាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងបញ្ជាក់ពីបរិយាកាសសុខសុវត្ថិភាព និងការអភិវឌ្ឍដ៏រស់រវើករបស់រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
International Tourism Promotion Event “Miss Planet International 2025” Held in Cambodia as a Safe Tourism Destination
H.E.Huot Hak, Minister of Tourism, presided over and delivered remarks at the opening ceremony of the Miss Planet International 2025 Grand Final. The event was attended by H.E. Ek Buntha, Under secretary of state of the Ministry of Culture and Fine Arts; Lok Chumteav Oknha Chhay Sivlin, President of the Cambodia Tourism Association (CATA); Mrs. Halley Amin, President of the Miss Planet International Organization; along with more than 2,000 national and international distinguished guests from countries around the world and also featured the participation of 33 contestants from 33 countries, and was broadcast live to audiences across all continents.
On this occasion, H.E. the Minister emphasized that Cambodia is a safe tourism destination with high tourism potential and many unique attractions. These include its rich natural resources, cultural heritage, beautiful coastal areas, and warm hospitality of the Cambodian people.
Furthermore, H.E. the Minister highlighted that Cambodia continues to ensure safety and security for travelers and international tourists. The hosting of the Miss Planet International 2025 event in Phnom Penh clearly demonstrates Cambodia’s capability and readiness to organize major international events, while also showcasing the safe environment and the dynamic development of Phnom Penh, the vibrant heart of the Kingdom of Cambodia.
Phnom Penh, March 15, 2026.



