[English Below]
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ ដើម្បីស្តាប់របាយការណ៍សង្ខេបចំណុចខ្លាំងចំណុចខ្វះខាតបញ្ហាប្រឈមសំណូមពរដោយផ្តោតលើការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗនៃវិស័យទេសចរណ៍សម្រាប់ការលើកកម្ពស់និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី ខេត្តតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Zoom Meeting) សរុបចំនួនប្រមាណ ២០០រូប។
ជាទិសដៅបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអង្គភាពជំនាញពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការរវាងអង្គភាពក៏ដូចជាការសហការជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យសាធារណៈនិងឯកជនដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការរួមចំណែកលើកកម្ពស់កិត្តិនាមកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានគុណភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦
Meeting to Review the Ministry of Tourism’s Work Results for February and Set Directions for March 2026
H.E. HUOT Hak, Minister of Tourism, presided over a meeting to review the Ministry of Tourism’s work results for February and to set directions for March 2026. The meeting aimed to hear summary reports, strengths, weaknesses, challenges, and requests, with a focus on the implementation of key programs and action plans in the tourism sector to promote and develop tourism in Cambodia.
The meeting was attended by H.E. the Permanent Secretary of State, Secretaries of State, Undersecretaries of State, Directors General, Institute Directors, School Directors, Deputy Directors General, Department Directors, and representatives from the Provincial and Municipal Departments of Tourism, who joined via Zoom Meeting. In total, approximately 200 participants attended the meeting.
As a direction for March 2026, His Excellency the Minister instructed relevant technical units to continue strengthening cooperation among departments as well as collaboration with partners in both the public and private sectors in order to enhance the effective implementation of action plans and contribute to promoting Cambodia’s reputation as an attractive and high-quality tourism destination.
His Excellency The Minister also emphasized that the Royal Government of Cambodia, under the wise leadership and long-term vision of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, has approved the organization of the 10th River Festival under the theme “Green River, Grand Cultural and Natural Heritage.” The event will be held in Kratie Province from March 27 to March 29, 2026.
Ministry of Tourism Headquarters
March 5, 2026



