កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥និងទិសដៅភារកិច្ចឆ្នាំ២០២៦

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥និងទិសដៅភារកិច្ចឆ្នាំ២០២៦

ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥និងទិសដៅភារកិច្ចឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និង(២) ផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក ស៊ិន សុខុន ប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់, ឯកឧត្តម ច្រឹង គឹមស្រ៊ាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម, លោក បាន ស្រេង អនុប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់ និងជាអភិបាលនៃគណៈអភិបាលស្រុក, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់, ឯកឧត្ដម លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ព្រមទាំងលោកអ៊ំ ពូ មីង បងប្អូន សមាជិក សមាជិកាសរុបប្រមាណ ២០០នាក់។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារឆ្នាំ២០២៥ ជូនចំពោះ គណៈកម្មាធិការគណបក្សស្រុកស្ទឹងត្រង់, គណៈកម្មាធិការគណបក្សឃុំទាំង១២, អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់, ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ទាំង១២ ក្នុងស្រុកស្ទឹងត្រង់ និងសមាជិក សមាជិកាគណបក្សទាំងអស់នាពេលកន្លងមកនេះ។

ជាការពិត ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, និងសមាជិកបក្សម្នាក់ៗ ចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈសព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ប្រយោជន៍រួមរបស់ប្រជាជននៅស្រុកស្ទឹងត្រង់នេះផ្ទាល់។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ ក៏បានគូសបញ្ជាក់បន្ថែមថា ដោយគិតចាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សយើងបានសម្រេចប្រគល់ភារកិច្ចដល់យុវជនបន្តវេនជំនាន់ក្រោយ, ដែលគិតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានអាយុកាលប្រមាណ ២ឆ្នាំ ៥ខែ ២៥ថ្ងៃ, នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ គឺរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (មានអាយុ ២ឆ្នាំកន្លះ ឬពាក់កណ្ដាលអាណត្តិ) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, ជាបិតាសន្តិភាព និងជាអគ្គមគ្គុទ្ទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ, ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិ។

បន្ថែមលើនេះ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា និង ប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់, កាន់តែមានទំនុកចិត, និងកាន់តែមានសំណាង ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ជាយុវជនបន្តវេនដ៏ឆ្នើម, មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយបញ្ញាញាណភ្លឺស្វាង ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ស្រុកស្ទឹងត្រង់, ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *