កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងវេទិកាពាក់ព័ន្ធនៅកោះសេប៊ូ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមស្មារតីរួមគ្នាតម្រង់ទិសដៅអនាគតទេសចរណ៍តំបន់ឱ្យកាន់តែរឹងមាំ

[English Below]
សន្និសីទសារព័ត៌មានរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន៖
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅកោះសេប៊ូ ប្រទេសហ្វីលីពីន បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ក្រោមចក្ខុវិស័យអាស៊ានរួមគ្នាតម្រង់ទិសអនាគតទេសចរណ៍

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ សម្តែងនូវសេចក្តីពេញចិត្តចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅអាស៊ាន ជាមួយនឹងលទ្ធផលសំខាន់ៗមួយចំនួន មានជាអាទិ៍៖ ការដាក់ឱ្យដំណើរការផែនការទេសចរណ៍អាស៊ាន ២០២៦-២០៣០ និងផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២៦-២០៣០, ការលើកកម្ពស់គុណភាពក្នុងវិស័យទេសចរណ៍, ការជំរុញទេសចរណ៍ឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់សហគមន៍ ស្រ្តី និង យុវជន។

ជាមួយគ្នានេះអង្គប្រជុំ ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការអនុតំបន់របស់ក្រុមការងារមន្រ្តីទេសចរណ៍ជាតិកម្ពុជា ឡាវ និងវៀតណាម និងការឯកភាពលើការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការនេះដល់កម្រិតរដ្ឋមន្រ្តី តាមរយៈការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅក្នុងឆ្នាំ២០២៦ ក្រោមចក្ខុវិស័យ «ប្រទេសបី គោលដៅតែមួយ»។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរអំពីពិធីបុណ្យម្ហូបអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងសិក្ខាសាលាស្តីពីទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលបានរៀបចំឡើងនៅឆ្នាំ២០២៥ ក្នុងប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តឱ្យបន្តការរៀបចំព្រឹត្តិការណ៍ទាំងនេះជាបន្តបន្ទាប់ ដើម្បីជំរុញលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងអន្តរតំបន់ និងធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយ។

បន្ថែមលើនេះ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ក៏មានការប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៦ ចំនួន៩ប្រភេទ សរុប ២១១ រង្វាន់, ក្នុងនោះកម្ពុជា ទទួលបានចំនួន ២៧ រង្វាន់ផងដែរ។

សូមបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី៣០ នឹងប្រព្រឹត្តទៅប្រទេសសិង្ហបុរី ក្នុងអំឡុងខែមករា ឆ្នាំ២០២៧។

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
……………………
ASEAN Tourism Ministers’ Press Conference:
The ASEAN Tourism Forum 2026, the 29th Meeting of ASEAN Tourism Ministers, and related meetings, held in Cebu, the Philippines, have successfully concluded under a shared ASEAN vision “Navigating our Tourism Future, Together”

The 29th Meeting of ASEAN Tourism Ministers expressed satisfaction with the recovery of the tourism sector in ASEAN, highlighting several key outcomes, including: the launch of the ASEAN Tourism Sectoral Plan 2026–2030 and the ASEAN Tourism Marketing Strategy 2026–2030; the promotion of quality tourism; the continued development of new and innovation tourism; and the development of human resources in tourism for communities, women, and youth.

At the same time, the Meeting noted the sub-regional cooperation of Cambodia, Lao PDR, and Viet Nam National Tourism Organisations as well as the agreement to elevate this cooperation to the ministerial level through the convening of the 1st Cambodia–Lao PDR–Viet Nam Tourism Ministers’ Meeting in 2026 under the vision of “Three Countries, One Destination.” The Meeting also took note Cambodia-Lao PDR-Myanmar-Viet Nam Foods Festival and Seminar on On-land Tourism and Cross-Border Travel Facilitating held in 2025 in Cambodia, and encourage continual organisation of these events to promote inter and intra-regional tourism flows and unify ASEAN as a single tourist destination.

In addition, on the occasion of the ASEAN Tourism Forum, the ASEAN Tourism Standards Awards 2026 were presented across nine categories, totaling 211 awards, of which Cambodia received 27 awards.

It is also noted that the 30th ASEAN Meeting of Tourism Ministers will be held in Singapore in January 2027.

Cebu, Philippines, 30 January 2026.

Leave a Reply

Your email address will not be published. Required fields are marked *