[English Below]
មោទនភាពជាតិ! អបអរសាទរជូនជ័យលាភីកម្ពុជាទាំងអស់ ដែលបានទទួលពានរង្វាន់ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦!
នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ តំណាងរដ្ឋបាលខេត្តចំនួន៥ និងវិស័យឯកជនផ្នែកបដិសណ្ឋារកិច្ចនិងសេវាស្នាក់នៅដែលជាបេក្ខជនជ័យលាភី ចូលរួមនៅក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ២០២៦។
សូមបញ្ជាក់ជូនថាកម្មវិធីនេះ រៀបចំឡើងនៅក្នុងគោលបំណងពង្រឹងស្តង់ដាទេសចរណ៍អាស៊ានទៅតាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ។ ពានរង្វាន់ទេសចរណ៍អាស៊ាន នៅឆ្នាំ២០២៦ មានចំនួន ២១១ ពានរង្វាន់ បែងចែកជា៩ ប្រភេទ។ ជាមួយគ្នានេះ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន កម្ពុជា ទទួលបានពានរង្វាន់សរុបចំនួន ២៧ ក្នុងនោះ៖ (១) ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ៥ ជ័យលាភី (សៀមរាប, ស្ទឹងត្រែង, កំពង់ចាម, បាត់ដំបង, ព្រះសីហនុ), (២) ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ៥ ជ័យលាភី, (៣) ស្តង់ដា MICE អាស៊ាន ប្រភេទបន្ទប់ប្រជុំ ចំនួន៥ ជ័យលាភី, (៤) ស្តង់ដា MICE អាស៊ាន ប្រភេទសាលពិព័រណ៍ ចំនួន៥ ជ័យលាភី, (៥) ស្តង់ដា MICE អាស៊ាន ប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន៥ ជ័យលាភី, (៦) ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទទីប្រជុំជន) ចំនួន១ ជ័យលាភី, (៧) ស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ាន (ប្រភេទជនបទ) ចំនួន១ ជ័យលាភី។
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងការផ្តល់សេវាកម្មប្រកបដោយគុណភាព បដិសណ្ឋារកិច្ចល្អ និងផ្តល់ភាពកក់ក្តៅ ។

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
…………………
National Pride! Congratulations to all Cambodian award recipients who received the ASEAN Tourism Awards 2026!
On the occasion of the ASEAN Tourism Forum 2026, His Excellency Huot Hak, Minister of Tourism, led a delegation from the Ministry of Tourism, representatives from five provincial administrations, and private-sector stakeholders from the hospitality and accommodation sector who were award-winning candidates, to attend the ASEAN Tourism Awards 2026 Ceremony.
It should be noted that this event was organized with the objective of strengthening ASEAN tourism standards across various types of tourism service providers. In 2026, the ASEAN Tourism Awards comprised a total of 211 awards across 9 categories. Among the ASEAN Member States, Cambodia received a total of 27 awards, including: (1) ASEAN Clean Tourist City Standard – 5 awardees (Siem Reap, Stung Treng, Kampong Cham, Battambang, Preah Sihanouk); (2) ASEAN Green Hotel Award – 5 awardees; (3) ASEAN MICE Venue-Meeting Room Category – 5 awardees; (4) ASEAN MICE Venue-Exhibition Venue Category – 5 awardees; (5) ASEAN MICE Venue-Event Venues Category – 5 awardees; (6) ASEAN Sustainable Tourism award-Urban Category – 1 awardee; (7) ASEAN Sustainable Tourism-Rural Category – 1 awardee.
Cambodia is fully prepared to welcome both natipnal and international tourists by providing quality services, excellent hospitality, and a warm and friendly atmosphere.
Cebu, Philippines, 30 January 2026.


