[English Below]
ទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រង និងការរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងសាសនាដ៏ល្បីល្បាញនៅទីក្រុងយ៉ាងហ្គូន
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គួន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រង ការរៀបចំ និងការអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត The Secretariat or Secretariat Yangon និងបូជនីយដ្ឋានជាទីសក្ការៈវត្ត Shwedagon ដែលជាទីកន្លែងសក្ការៈបូជាដ៏សំខាន់ និងជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនាដ៏ល្បីល្បាញបំផុតមួយរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វែងយល់អំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ ការថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យ និងការអភិរក្សបេតិកភណ្ឌសាសនា និងវប្បធម៌ ដែលបានធ្វើឱ្យទីតាំងទាំងពីរ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការរៀបចំ និងការគ្រប់គ្រងតំបន់ទេសចរណ៍ប្រកបដោយរបៀបរៀបរយ ដែលរួមចំណែកលើកកម្ពស់បទពិសោធភ្ញៀវទេសចរ ការអភិរក្សអត្តសញ្ញាណវប្បធម៌ និងសាសនា ប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
កម្មវិធីទី១០ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
Study Visit on the Management and Development of Yangon’s Renowned Historical and Religious Tourism Sites
During his official working visit to Yangon, H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia, conducted a study visit to learn about the management, organization, and development of the historic tourism site, The Secretariat Yangon, as well as the revered Shwedagon Pagoda, one of the most important religious landmarks and among the most famous cultural and religious tourism destinations in the Republic of the Union of Myanmar.
During the visit, H.E. the Minister explored various aspects of tourism management, including tourism infrastructure development, visitor flow management, landscape and environmental maintenance, sanitation, and the preservation of religious and cultural heritage. These efforts have enabled both sites to become highly attractive destinations, welcoming millions of domestic and international visitors each year.
On this occasion, H.E. the Minister also commended the well-organized management and operation of these tourism sites, which contribute significantly to enhancing visitor experiences, preserving cultural, religious, and historical identities, and promoting sustainable tourism development.
10th event of the official working visit to Yangon, Republic of the Union of Myanmar.
Yangon City, 17 June 2026.



