[English Below]
ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញចូលរួមពិធីជាលក្ខណៈអន្តរជាតិ «វេទិកាទេសចរណ៍តំបន់ទន្លេមេគង្គ២០២៦ – Mekong Tourism Forum 2026» ចាប់អារម្មណ៍ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបនៃបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ
សក្តានុពលទេសចរណ៍ដ៏សំបូរបែបនៃបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ត្រូវបានលើកមកបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញពីគ្រប់តំបន់នៃពិភពលោកចូលរួមពិធីជាលក្ខណៈអន្តរជាតិកម្រិតតំបន់ «វេទិកាទេសចរណ៍តំបន់ទន្លេមេគង្គ២០២៦ – Mekong Tourism Forum 2026» នៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
សក្តានុពលទេសចរណ៍នេះ ត្រូវបានបង្ហាញជូនតាមរយៈការសំដែងសិល្បៈដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត អរិយធម៌យូរលង់នៃកកើតទឹកដីនៃប្រទេសនីមួយៗ ប្រពៃណីទំនៀមទំលាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននីមួយៗ ដែលបានផ្សារភ្ជាប់ទៅនឹងទេសភាពធម្មជាតិដ៏ស្រស់បំពងគ្រប់រដូវកាល និងធនធានធម្មជាតិដ៏សំបូរបែបដែលផ្តល់ដោយទន្លេមេគង្គ ព្រមទាំងម្ហូបអាហារដែលមានគ្រឿងផ្សំពីតំបន់នីមួយៗ រួមជាមួយនឹងត្រីទឹកសាបដ៏មានរសជាតិពីទន្លេមេគង្គ។
លក្ខណៈពិសេសនៃទន្លេមេគង្គ ច្របាច់បញ្ចូលគ្នាជាមួយប្រវតិ្តសាស្រ្តដ៏យូរលង់ និងចំណាស់ រួមទាំងវប្បធម៌ប្រពៃណីតាមប្រទេសនីមួយៗ ជីវៈចម្រុះដ៏សំបូរបែបក្នុងទន្លេមេគង្គ ទេសភាពដ៏ស្រស់ស្អាត និងជាតិពន្ធុចម្រុះជាច្រើន ដែលបង្កើតបានជាតម្លៃបំពេញបន្ថែមគ្នាប្រទាក់ជាក្រឡាក្នុងបណ្តាប្រទេសតាមអាងទន្លេមេគង្គ គឺជាសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញដែលត្រូវការកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព បរិយាប័ន្ន និងរក្សាបាននូវភាពធន់។
កម្មវិធីទី១២ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
ទីក្រុងយ៉ាងហ្គូន ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
National and international guests attending the international event “Mekong Tourism Forum 2026” were captivated by the rich tourism potential of the countries in the Greater Mekong Subregion
The diverse tourism potential of the countries within the Greater Mekong Subregion was showcased to national and international guests from around the world attending the regional international event, the “Mekong Tourism Forum 2026,” held in Yangon, Republic of the Union of Myanmar.
This tourism potential was presented through artistic performances reflecting the long-standing history and ancient civilizations of each country, their traditions and customs, and the daily lifestyles of their people. These cultural elements were harmoniously connected with breathtaking natural landscapes across all seasons, abundant natural resources nourished by the Mekong River, and distinctive culinary heritage featuring local ingredients and delicious freshwater fish from the Mekong.
The unique characteristics of the Mekong River, combined with its profound historical legacy, the diverse cultures and traditions of each country, rich aquatic biodiversity, magnificent landscapes, and the region’s many ethnic communities, create complementary values that are intricately woven together across the Mekong Basin countries. These strengths represent attractive tourism potential and investment opportunities that require deeper collective cooperation to promote sustainable, inclusive, and resilient socio-economic development.
12th Event of the Official Working visit in Yangon City, Myanmar.
Yangon City, 16 June 2026.



