[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចុះសួរសុខទុក្ខវរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ និងវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខវរសេនីយ៍ទោ ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ មានជំងឺទឹកនោមផ្អែម, ឡើងឈាម, និងឡើងជាតិពុល និងវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
H.E. HUOT Hak, Minister of Tourism, Visits Lieutenant Colonel Khun Bunhour and frontline military heroes at Preah Ket Mealea Hospital
H.E. HUOT Hak, Minister of Tourism and Chairman of the Royal Government Working Group Assigned to Baray District, Kampong Thom Province, conveyed the generous donations of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, and Her Excellency Dr. PICH CHANMONY HUNMANET, during a visit to Lieutenant Colonel Khun Bunhour, Commander of the Royal Gendarmerie of Baray District, and frontline military heroes who is currently receiving medical treatment at Preah Ket Mealea Hospital.
Lieutenant Colonel Khun Bunhour is undergoing treatment for diabetes, high blood pressure, and kidney complications.
Phnom Penh, May 9, 2026.



