លទ្ធផលផ្លូវការ៖ កញ្ញាឯកពណ៌លឿង (Miss Yellow) រដូវកាលទី៦ និងម្ចាស់ពានរង្វាន់ពិសេសៗប្រចាំសាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា

កម្មវិធីប្រកួតប្រជែងកញ្ញាឯកពណ៌លឿង Miss Yellow រដូវកាលទី៦ វគ្គផ្តាច់ព្រ័ត្រ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ។

ជាលទ្ធផល កម្មវិធីបានជ្រើសរើស កញ្ញាឯកពណ៌លឿង (Miss Yellow) ចំនួន៥នាក់ ដែលមានសម្រស់ស្អាតដាច់គេ និងគ្រងឈុតលឿងស្អាតជាងគេ មានដូចរាយនាមខាងក្រោម៖
១-កញ្ញា រុន ដាវ V07 ជ័យលាភី ម្ចាស់ម្កុដឆ្នាំ២០២៥ រដូវកាលទី៦ ទទួលបានថវិកាចំនួន១,២០០,០០០រៀល
២-កញ្ញា ម៉េងលី ពិសី V11 លំដាប់រងទី១ ទទួលបានថវិកាចំនួន៨០០,០០០រៀល
៣-កញ្ញា សាត សៀវឆាវ V09 លំដាប់រងទី២ ទទួលបានថវិកាចំនួន៤០០,០០០រៀល
៤-កញ្ញា វណ្ណៈ សុវណ្ណខេមរី V19 លំដាប់រងទី៣ ទទួលបានថវិកាចំនួន៣២០,០០០រៀល
៥-កញ្ញា បឿ កញ្ចនា V06 លំដាប់រងទី៤ ទទួលបានថវិកាចំនួន២០០,០០០រៀល

កម្មវិធីក៏បានជ្រើសរើសកញ្ញាឯកដែលមានសមត្ថភាពក្នុងការសំដែង ប្រជាប្រិយភាព ទំនាក់ទំនងល្អ និងវិន័យល្អ ញញឹមស្អាត អប់ស៊ីដៀន ដែលមានរាយនាមដូចខាងក្រោម៖
-កញ្ញា ម៉ុន សុ ករុណា V18 Miss Best Talent 2025
-កញ្ញា រុន ដាវ V07 កញ្ញាឯកប្រជាប្រិយភាព ២០២៥
-កញ្ញា វណ្ណៈ សុវណ្ណខេមរី V19 កញ្ញាឯកញញឹមស្រស់ ២០២៥
-កញ្ញា ម៉ុន សុ ករុណា V18 កញ្ញាឯកទំនាក់ទំនងល្អ និងវិន័យល្អ២០២៥
-កញ្ញា រុន ដាវ V07 កញ្ញាឯកអប់ស៊ីឌៀន ២០២៥

សាកលវិទ្យាល័យ សូមអបអរសាទរចំពោះបេក្ខនារីទាំង៥ រូបចំពោះជ័យលាភី

Leave a Reply

Your email address will not be published. Required fields are marked *