រដ្ឋាភិបាលឥណ្ឌូណេសុីផ្តល់ជូនអាហារូបករណ៍សម្រាប់ពលរដ្ឋខ្មែរដើម្បីបន្តការសិក្សាថ្នាក់ឌីប្លូម បរិញ្ញាបត្រ និងអនុបណ្ឌិត

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូណេសុីប្រចាំកម្ពុជា ពេលនេះកំពុងផ្តល់ជូនអាហារូបករណ៍តាមរយៈកម្មវិធី Indonesian AID (TIAS) សម្រាប់ពលរដ្ឋខ្មែរ ដើម្បីបន្តការសិក្សាថ្នាក់ឌីប្លូម បរិញ្ញាបត្រ និងអនុបណ្ឌិត នៅសាកលវិទ្យាល័យឈានមុខគេ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។
📌 ចំណុចសំខាន់ៗក្នុងការទទួលបានអាហារូបករណ៍គឺ៖
✔ ពលរដ្ឋកម្ពុជា
✔ មន្ត្រីរាជការ ឬត្រូវបានណែនាំ/ចាត់តាំងដោយរដ្ឋាភិបាល
✔ មានឆន្ទៈក្នុងការវិលត្រឡប់មកប្រទេសខ្លួនវិញ និងបម្រើប្រទេសរបស់ខ្លួន បន្ទាប់ពីបញ្ចប់ការសិក្សា
អាហារូបករណ៍ដែលមានមូលនិធិពេញលេញរួមមានការផ្តល់ជូន៖
✨ ថ្លៃសិក្សា
✨ ប្រាក់ឧបត្ថម្ភប្រចាំខែ
✨ ថ្លៃសំបុត្រយន្តហោះទៅមកអន្តរជាតិ
✨ ធានារ៉ាប់រងសុខភាព
✨ ការគាំទ្រផ្នែកស្នាក់នៅ និងការតាំងទីលំនៅ
✨ ការបណ្តុះបណ្តាលភាសាឥណ្ឌូណេស៊ី និងភាសាអង់គ្លេស
✨ ការគាំទ្រផ្នែកស្រាវជ្រាវ និងសិក្សា
TIAS មានគោលបំណងអភិវឌ្ឍធនធានអ្នកដឹកនាំនាពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសឥណ្ឌូណេស៊ី និងប្រទេសដៃគូ។ អ្នកស្នើសុំ និងទទួលបានអាហារូបករណ៍ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ បន្ទាប់ពីបញ្ចប់ការសិក្សារបស់ពួកគេ។
📅 រយៈពេលដាក់ពាក្យ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ – ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦
📌 សូមកុំឱ្យឱកាសនេះកន្លងផុតទៅ ដើម្បីកសាងភាពជាអ្នកដឹកនាំ និងកសាងបណ្តាញជាសកលរបស់អ្នក តាមរយៈបទពិសោធនៃការជួបប្រទៈនឹងវប្បធម៌ដ៏សម្បូរបែបរបស់ឥណ្ឌូណេស៊ី។
ស្វែងយល់បន្ថែម និងដាក់ពាក្យតាមរយៈគេហទំព័រផ្លូវការ៖
📩 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
pensosbud.phnompenh@kemlu.go.id

 

Leave a Reply

Your email address will not be published. Required fields are marked *