កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក!សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព

[English Below]
កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ជាទឹកដីដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរគ្រប់ទិសទីទូទាំងសកលលោក!សូមស្វាគមន៍ នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរ ចំនួន ៥២៩នាក់ ដែលមាន ២៣សញ្ជាតិ និងនាវិកចំនួន ៤១៥នាក់ ដែលមាន ៤៣សញ្ជាតិ បានចុះពីនាវាទេសចរណ៍ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង២១០.៥០ម៉ែត្រ និងទទឹងប្រវែង២៨ម៉ែត្រ ជម្រៅ៦ម៉ែត្រ និងបានចង្អុលណែនាំអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានយ៉ាងល្អប្រសើរ។

ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦

Cambodia is a safe tourism destination and a truly charming land for visitors from all over the world!
Welcome to the cruise ship SEABOURN ENCORE, flying the flag of the Bahamas, which safely docked at the Sihanoukville Autonomous Port.

Under the guidance of H.E. HUOT Hak, Minister of Tourism, the Preah Sihanouk Provincial Department of Tourism warmly welcomed 529 tourists of 23 different nationalities and 415 crew members of 43 nationalities who disembarked from the cruise ship SEABOURN ENCORE (Bahamas).

The vessel measures 210.50 meters in length, 28 meters in width, and has a draft of 6 meters. Authorities also provided visitors with informative introductions about the key tourism potential and attractions of Preah Sihanouk Province.

Preah Sihanouk Province, February 24, 2026

Leave a Reply

Your email address will not be published. Required fields are marked *