កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងថវិកាឆ្នាំ២០២៧ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

[English Below]

[English Below]
កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងថវិកាឆ្នាំ២០២៧ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងថវិកាឆ្នាំ២០២៧ ក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងផែនការថវិកាឆ្នាំ២០២៧ របស់ក្រសួងទេសចរណ៍។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវនាយិកាវិទ្យាស្ថាន អគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៣ លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រសួងទេសចរណ៍សរុប ៥២នាក់។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា យោងសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបន្តផ្តោតជាសំខាន់លើការបន្តពង្រឹងស័ក្តិសិទ្ធភាពថវិកា, ទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ, តាមរយៈការបន្តធ្វើអាទិភាវូបនីយកម្មចំណាយ ដោយក្នុងនោះក្របខ័ណ្ឌចំណាយសាធារណៈ នឹងត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសធនធានទៅកាន់មុខសញ្ញាដែលជាអាទិភាពសំខាន់ៗចំពោះមុខ។

ក្នុងន័យនេះ ការតម្រង់ទិសថវិកាមានសារៈសំខាន់ ដែលត្រូវជ្រើសរើសសកម្មភាពអាទិភាព, មានសូចនាករច្បាស់លាស់ និងចំគោលដៅ ដោយបន្ស៊ីជាមួយកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, គោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការគន្លឹះនានា ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦

Meeting on the Review of the Draft Budget for 2027 Chaired by H.E. HUOT Hak

H.E. HUOT Hak, Minister of Tourism, chaired a meeting to review the draft budget for 2027, with the objective of examining and discussing the Ministry of Tourism’s Strategic Budget Plan for 2027–2029 and the Budget Plan for 2027.

This important meeting was attended by Secretaries of State, Undersecretaries of State, the Director of the Institute, Directors General of the Ministry’s three General Departments, Department Directors, and officials of the Ministry of Tourism, with a total of 52 participants.

In his remarks, H.E. the Minister stated that, in accordance with Circular No. 06 SR dated 15 May 2026, the Royal Government continues to place strong emphasis on enhancing budget effectiveness at both the allocation and operational levels through continued expenditure prioritization. In this regard, the public expenditure framework will be designed to direct resources toward key priority areas that require immediate attention.

In this context, H.E. the Minister underscored the importance of budget prioritization, emphasizing that budget allocations should focus on priority activities with clear indicators and well-defined targets. These activities must be aligned with the Royal Government’s Political Platform, the Pentagonal Strategy – Phase I, relevant policies, strategies, and key plans related to the tourism sector.

Ministry of Tourism Headquarters
11 June 2026

Leave a Reply

Your email address will not be published. Required fields are marked *