ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមទស្សនាស្តង់ពិព័រណ៍អាស៊ាន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមទស្សនាស្តង់ពិព័រណ៍អាស៊ាន

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា នាឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមទស្សនាស្តង់ពិព័រណ៍អាស៊ាន ដោយមានការរៀបចំស្តង់ពិព័រណ៍ (Booth) តាំងបង្ហាញផលិតផលទេសចរណ៍ អមជាមួយការសម្តែងសិល្បៈខ្នាតតូចតាមប្រពៃណីនៃប្រទេសអាស៊ាននីមួយៗ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអរិយៈធម៌រៀងៗខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ TRAVEX 2026 គឺជាព្រឹត្តិការណ៍មួយដែលផ្តោតសំខាន់លើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងតំបន់អាស៊ាន និងពង្រឹងការងារទីផ្សារក្នុងតំបន់ដែលចូលរួមដោយផ្នែកឯកជន-អន្តរជាតិ ដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍រួមមាន៖ អ្នកទិញ (Buyer) អ្នកលក់ (Sellers) ប្រតិបត្តិករទេសចរណ៍ (Tour Operator) ភ្នាក់ងារទេសចរណ៍ (Tour Guide) អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីធ្វើការដាក់បង្ហាញលក់ផលិតផល និងសេវាកម្មទេសចរណ៍របស់ខ្លួន ក៏ដូចជាផ្គូរផ្គងធុរកិច្ច ចែករំលែកបទពិសោធ និងព័ត៌មានផងដែរ។

កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

H.E. HUOT Hak, Minister of Tourism, Visits the ASEAN Exhibition

With the gracious approval of the Royal Government of Cambodia, on the occasion of participating in the ASEAN Tourism Forum 2026, the 29th ASEAN Tourism Ministers’ Meeting, and related meetings held in Cebu, the Republic of the Philippines, H.E. HUOT Hak, Minister of Tourism, paid a visit to the ASEAN exhibition. The exhibition featured booths showcasing tourism products, accompanied by small-scale traditional cultural performances representing each ASEAN Member State, with the aim of promoting tourism potential, culture, and civilizations, and further enhancing international awareness of ASEAN destinations.

It is respectfully informed that TRAVEX 2026 is a key ASEAN regional tourism trade event focusing on promoting tourism potential and strengthening regional marketing cooperation. The event brings together public and private sector stakeholders in the tourism industry, including international buyers, sellers, tour operators, tour guides, as well as national and international media, to showcase tourism products and services, conduct business matching, and share experiences and information.

Cebu, Republic of the Philippines, Afternoon of January 28, 2026

Leave a Reply

Your email address will not be published. Required fields are marked *