ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ Louise Araneta-Marcos ស្រ្តីទី១ នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងភ្ញៀវកិត្តិយសពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអន្តរជាតិយ៉ាងច្រើនអធិកអធមផងដែរ។

កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦
Official Opening Ceremony of the ASEAN Tourism Forum 2026
With the gracious approval of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, H.E. HUOT Hak, Minister of Tourism, attended the official opening ceremony of the ASEAN Tourism Forum 2026 in Cebu Island, Republic of the Philippines. The event was held under the high patronage of Her Excellency Louise Araneta-Marcos, First Lady of the Republic of the Philippines, and was attended by senior leaders of the Royal Government, ASEAN tourism ministers, representatives from relevant institutions, private sector stakeholders, and numerous distinguished guests from ASEAN member countries and international partners.
Cebu Island, Republic of the Philippines, Evening of January 28, 2026


