កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និង វិនិយោគិនអន្តរជាតិ ដែលចូលមកក្នុងគោលបំណងទេសចរនិងធុរកិច្ចយ៉ាងពិតប្រាកដ

[English Below]

កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ និង វិនិយោគិនអន្តរជាតិ ដែលចូលមកក្នុងគោលបំណងទេសចរ និងធុរកិច្ចយ៉ាងពិតប្រាកដ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូចិន​ដឹក​នាំដោយ​​លោកស្រី Sun Guizhen ប្រធានសមាគម និងជាអគ្គលេខាធិការនៃសមាគមសេវាដឹកជញ្ជូនចិន ដែល​មក​ចូល​រួម​ក្នុង​ជំនួប​ផ្លាស់​ប្តូរពាណិជ្ជ​កម្ម​ទេសចរណ៍​កម្ពុជា​ឆ្នាំ​២០២៦ (CTM 2026 Mini-Series)។ ជំនួប​ពិភាក្សា​ការងារនេះមានការអញ្ជើញចូលរួមពីថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍,ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍ ,ឧកញ៉ា ហ៊ី សុធា ប្រធាន​ថ្នាក់​ជាតិ​សមាគមសណ្ឋាគារកម្ពុជា, លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍​អាស៊ី​ប៉ាហ្វិកប្រចាំកម្ពុជា​, លោក Jean Claude Dhez ប្រធាន​សមាគមស្ប៉ា និង​សុខមាលភាព​កម្ពុជា និង​លោក លោកស្រី គណៈប្រតិភូនៃបណ្តាក្រុមហ៊ុន១៧ មកពីសាធារណរដ្ឋប្រជាមានិត សរុបប្រមាណ ៤០នាក់។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ស្តីពី Pilot Project Free Visa តាមរយៈយុទ្ធនាការរយៈពេល ៤ខែនេះ កម្ពុជា រំពឹងទុក អាចទាក់ទាញភ្ញៀវទេសចរចិនបន្ថែម ឱ្យបានចំនួនយ៉ាងហោចណាស់ ៥០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល និង វិស័យឯកជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលភ្ញៀវចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅរដ្ឋធានីប៉េកាំង នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ដើម្បីរៀបចំកម្មវិធីប្រកាសជាផ្លូវការនៃការអនុវត្ត Pilot Project​ Free Visa នេះ ពោលគឺឯកឧត្តមរដ្ឋមន្ត្រី នឹងស្វាគមន៍ការផ្សព្វផ្សាយរួមគ្នាបន្ថែមទៀតរវាងវិស័យឯកជន ចិន និងកម្ពុជាផងដែរ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ត្រៀមដាក់ដំណើរការនូវ smart gate នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង សៀមរាប ដើម្បីទទួលភ្ញៀវចិន។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសុវត្ថិភាព សន្តិសុខ និងគុណភាពសេវាកម្មទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តមោះមុតក្នុងការប្រយុទ្ធប្រឆាំងនឹង online Scam ៖ zero scam online policy, មានច្បាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និងដាក់ចេញវិធានការក្តៅបង្ក្រាប online scam នៅទូទាំងប្រទេស។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមចំពោះគុណភាពសេវាកម្មទេសចរណ៍ កម្ពុជានឹងរៀបចំ យន្តការ China Ready៖ ក្រសួង​ទេសចរណ៍  បាន​ចុះ​វាយ​តម្លៃលើអាជីវកម្មទេសចរណ៍ ផ្តល់វិញ្ញាបនបត្រ China Ready ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន និងភ្ញៀវចិនអាចទទួលបាន​សេវា​កម្ម​ប្រកបដោយភាពទុកចិត្ត​ផងដែរ។

 

គូស​បញ្ជាក់​ផង​ដែរថា ​ជំនួបពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏រឹងមាំរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (ជាអ្នករៀបចំកម្មវិធី / Lead Organizer)។CTM 2026 Mini-Series ជាយុទ្ធនាការទីផ្សារគោលដៅជាយុទ្ធសាស្ត្រ ពេញមួយឆ្នាំ ក្រោមប្រធានបទ “កម្ពុជាទៅកាន់ពិភពលោក (Cambodia to the World)” ជាការធ្វើទីផ្សារបន្តបន្ទាប់គ្នា ជាវេទិកាស្រូបទាញ ភ្ញៀវទេសចរ កំណត់យកទីតាំងកម្ពុជាជាគោលដៅប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារទេសចរណ៍ពិភពលោក។​ ព្រឹត្តិការណ៍ CTM 2026 Mini-Series នឹងដំណើរការជារៀងរាល់ខែដោយមានកម្មវិធីពាណិជ្ជកម្មទេសចរណ៍យ៉ាងពិសេស រួមបញ្ចូលនូវការរំលេចគោលដៅ និងកិច្ចសហការលើគ្រប់វិស័យពេញមួយឆ្នាំ។ នៅក្នុងកម្មវិធីទាំងនេះ មានការធ្វើទំនាក់ទំនងគ្នាដោយផ្ទាល់រវាងអ្នកទិញអន្តរជាតិ (buyers) ជាមួយអ្នកផ្គត់ផ្គង់ កម្ពុជា (suppliers/sellers។

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

Cambodia is a Truly Safe Tourism Destination, Ensuring Security for International Tourists and Investors Visiting for Tourism and Business Purposes

His Excellency HUOT Hak, Minister of Tourism, presided over a working discussion with a Chinese delegation led by Ms. Sun Guizhen, President and Secretary-General of the China Transport Services Association. The delegation is visiting to participate in the Cambodia Tourism Marketplace 2026 (CTM 2026 Mini-Series).

The meeting was attended by leaders from the Ministry of Tourism, Oknha Lu Meng (Co-Chair of the Tourism Working Group), Oknha Din Somethearith (President of the Cambodia Tourism Federation), Oknha Hy Sothea (National President of the Cambodia Hotel Association), Dr. Thourn Sinan (Chairman of the Pacific Asia Travel Association Cambodia Chapter), Mr. Jean-Claude Dhez (President of the Cambodia Spa and Wellness Association), and representatives from 17 companies from the People’s Republic of China, totaling approximately 40 participants.

On this auspicious occasion, the Minister highlighted the Pilot Project Free Visa. Through this 4-month campaign, Cambodia expects to attract at least 500,000 additional Chinese tourists. Both the Royal Government and the Cambodian private sector are fully prepared to welcome Chinese visitors during this 4-month trial period.

Furthermore, the Minister stated that he will lead a Cambodian delegation to Beijing on June 4 to organize the official launch event for this Pilot Project Free Visa. He welcomes further joint promotional efforts between the private sectors of China and Cambodia. Additionally, the General Department of Immigration of Cambodia is preparing to deploy Smart Gates at Techo International Airport and Siem Reap Angkor International Airport to facilitate the arrival of Chinese tourists.

At the same time, the Minister emphasized safety, security, and the quality of tourism services. He stressed that the Royal Government of Cambodia is strongly committed to fighting online scams through:

A Zero Online Scam Policy, Laws enacted to combat technological fraud and cybercrimes, The implementation of strict, nationwide crackdowns on online scams.

His Excellency the Minister further underscored that regarding the quality of tourism services, Cambodia will implement the China Ready mechanism. The Ministry of Tourism has been assessing tourism businesses to award “China Ready” certificates, ensuring convenience and high-trust service quality for Chinese tourists.

Note on the Event: The Cambodia Tourism Marketplace 2026 (CTM 2026 Mini-Series) is organized under a strong partnership between the Ministry of Tourism, the Cambodia Tourism Federation, and the Pacific Asia Travel Association Cambodia Chapter (PATA Cambodia) as the Lead Organizer.

The CTM 2026 Mini-Series is a year-long strategic destination marketing campaign under the theme “Cambodia to the World.” It serves as a continuous marketing platform to attract tourists and position Cambodia as a diversified and competitive destination in the global tourism market. The CTM 2026 Mini-Series events will run monthly, featuring special tourism business programs, destination highlights, and cross-sector collaborations throughout the year. These events will facilitate direct business-to-business (B2B) networking between international buyers and Cambodian suppliers/sellers.

Phnom Penh, May 26, 2026

Leave a Reply

Your email address will not be published. Required fields are marked *