[English Below]
ការសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស គឺជាកិច្ចការអាទិភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពពេញចិត្តជូនភ្ញៀវទេសចរ
…….
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (ឬហៅកាត់ថា “គ.អ.ច.ទ.”) ក្នុងគោលបំណងដើម្បីបង្ហាញសមាសភាពអនុប្រធាន សមាជិក សមាជិកា នៃគ.អ.ច.ទ., ស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងារសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិ។
កិច្ចប្រជុំក៏បាននិងពិនិត្យ, ពិភាក្សា ក្តាប់បញ្ហាប្រឈម និងសំណូមពរនានា សំដៅស្វែងរកដំណោះស្រាយដែលពាក់ព័ន្ធនឹងការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ នៅតាមច្រកទ្វារ ព្រមទាំងពិភាក្សាលើការសម្របសម្រួលក្នុងការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន រយៈពេល៤ខែ នៅឆ្នាំ២០២៦ នេះ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង ស្ថាប័ន និងតំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង១៩ ដែលជាអនុប្រធាន សមាជិក សមាជិកា នៃ គ.អ.ច.ទ. និង លេខាធិការដ្ឋាន សរុបប្រមាណ ១០០នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ គោរពជូន សម្ដេចមហាបវរធិតបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពសមាសភាព គ.អ.ច.ទ. ថ្មី ព្រមទាំងបានគូសបញ្ជាក់ផងដែរថា គ.អ.ច.ទ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរចូល-ចេញ របស់ភ្ញៀវទេសចរតាមរយៈការផ្តល់ភាពកាន់តែងាយស្រួល, កាត់បន្ថយរបាំងមិនចាំបាច់ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរចេញ-ចូល, លុបបំបាត់ ក៏ដូចជាបោសសម្អាតភាពអសកម្មទាំងឡាយ ដែលនាំឱ្យប៉ះពាល់និងរំខានដល់ការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ ជាពិសេសដោះស្រាយរាល់ពាក្យបណ្ដឹងរបស់ភ្ញៀវទេសចរ ទាក់ទងនឹងបញ្ហាដែលកើតមានឡើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។
ទីស្តីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
Coordinating travel and transport for tourists and travelers at international border checkpoints and gates nationwide is a priority task to ensure comfort and satisfaction for tourists.
…….
H.E. HUOT Hak, Minister of Tourism, chaired a meeting of the Inter-Ministerial Committee for the Coordination of Travel and Transport of Tourists and Travelers at International Border Checkpoints and Gates Nationwide (referred to in short as (ICTT) The meeting aimed to introduce the Vice Chairs and members of the (ICTT) , review a summary report on progress in coordinating tourist and traveler transport at international checkpoints, and discuss solutions for challenges and requests regarding border crossing facilitation.
Additionally, the committee discussed coordination for the 4-month visa exemption pilot program for Chinese citizens in 2026. This high-level meeting was attended by Excellencies, Lok Chumteavs, and representatives from various ministries, institutions, and administration boards across 19 provinces and capitals—all serving as Vice Chairs, members, or secretariat staff of the (ICTT) , totaling approximately 100 participants.
On this occasion, H.E. the Minister expressed his deepest gratitude to Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, for authorizing the updates to the newly formed (ICTT) composition.
H.E. the Minister emphasized that the (ICTT) was established to:
Facilitate inbound and outbound travel for tourists by providing greater convenience.
Reduce unnecessary barriers that negatively impact cross-border travel.
Eliminate and clear out irregularities and all forms of anarchy that disrupt the travel and transport of tourists and passengers.
Resolve tourist complaints efficiently regarding any issues arising at international border checkpoints and gates nationwide.
Ministry of Tourism Headquarters, Morning of May 25, 2026.



