កម្ពុជានាំយកសក្តានុពលទេសចរណ៍បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់

[English Below]

កម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់

ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើក ក្នុងព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» ក្នុងឱកាស «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ថុង គួយឆាង អភិបាលរងក្រុងហៃគូ លោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លោក-លោកស្រីពីមន្ទីរការបរទេសខេត្តហៃណាន លោក-លោកស្រីប្រធានក្រុមហ៊ុនទេសចរណ៍ សាធារណជនសរុបប្រមាណជាង២០០នាក់ នៅទីក្រុងហៃគូ ខេត្តហៃណាន។

ក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គពិធីអំពីការដាក់ឱ្យអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនប្រជាជនចិនចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតងដែលផ្តល់ជូននូវអត្ថប្រយោជន៍ពិសេស និងទាក់ទាញលើការស្នាក់នៅ ម្ហូបអាហារ។ល។

នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បាននាំនូវការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌កម្ពុជារួមសំដែងជាមួយភាគីសិល្បករ សិល្បការិនីមិត្តចិនយ៉ាងអធិកអធម និងរស់រវើករួមមាន របាំ «រំដួលបុប្ផាជាតិ», របាំ «គោះត្រឡោកហៃណាន», របាំ «មន្តស្នេហ៍រដូវកាលបៃតង», ការសម្តែង «ម៉ុងសាយ» និងការសម្តែង «អត្ថប្រយោជន៍នៃក្រមាខ្មែរ»។ ការសម្តែងសិល្បៈចម្រុះដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ព្រមទាំងចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងឥតប្រែប្រួលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

កម្មវិធីទី៨ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

ទីក្រុងហៃគូ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

Cambodia Brings Its  Tourism Potential,World Heritage, Traditional Culture, and Khmer Smile to Connect with the Hearts of Chinese People in Hainan and Inspire Them to Visit Cambodia in Person

With the high approval and support of the Royal Government of Cambodia, H.E. Huot Hak, Minister of Tourism, presided over and delivered the opening remarks at the event “Cambodia–Haikou Cultural and Tourism Exchange Day 2026” on the occasion of the “Cambodia–China Tourism Year.”

The event was attended by Ms. Tong Guichang, Vice Mayor of Haikou City; Mr. Iv Sokhom, Consul General of Cambodia in Hainan Province; representatives from the Hainan Provincial Foreign Affairs Office; tourism company executives; and more than 200 members of the public in Haikou City, Hainan Province.

In his opening remarks, H.E. the Minister highlighted Cambodia’s pilot visa exemption policy for Chinese citizens from 15 June to 15 October 2026, as well as the “Visit Cambodia in the Green Season” campaign, which offers attractive benefits and special promotions on accommodation, food, and other tourism services.

During the event, Cambodia showcased vibrant cultural and artistic performances together with Chinese artists and performers, including the dances “Romduol Bopha Cheat,” “Hainan Coconut Shell Dance,” “Charm of the Green Season,” the “Lion Dance” performance, and a presentation on “The Benefits of the Khmer Krama.”

These remarkable cultural performances vividly reflected the rich cultural identities of both nations while further strengthening relations, cooperation, and the strong and unbreakable ironclad friendship between Cambodia and China.

The 8th event of the working visit to Haikou City, Hainan Province, People’s Republic of China.

Haikou City, 22 May 2026.

Leave a Reply

Your email address will not be published. Required fields are marked *