[English Below]
ក្រុមអ្នកផលិតមាតិកាចិន (Influencers) ល្បីៗ ប្រចាំខេត្តហៃណានដែលមានអ្នកមើលជាង ២លាននាក់ និង followers ជិត៣សែននាក់ ចាប់អារម្មណ៍ និងគ្រោងមកកម្ពុជាស្វែងយល់ផ្ទាល់ពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាដូចជាបេតិកភណ្ឌវប្បធម៌ ធម្មជាតិ អេកូទេសចរណ៍ ម្ហូបអាហារដ៏ឆ្ងាញ់ពិសារ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ «ស្នាមញញឹមកម្ពុជា» ដើម្បីផ្សព្វផ្សាយជូនប្រជាជននៅខេត្តហៃណាន និងប្រទេសចិន។
A group of famous Chinese content producers (Influencers) in Hainan Province with over 2 million viewers and nearly 300,000 followers are interested and plan to come to Cambodia to explore Cambodia’s attractive tourism potential, such as cultural heritage, nature, eco-tourism, delicious cuisine and warm hospitality- “Cambodia Smile”, to showcase these unexceptional experiences to the people of Hainan Province and China.



