(ទីក្រុងហូជីមិញ)៖ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងហូជីមិញលោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបពិភាក្សាការងារជាមួយ អគ្គនាយកក្រុមហ៊ុន RNR INVESTMENT CO., LTD។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសហការលើការសម្របសម្រួលពាណិជ្ជកម្មតាមច្រកព្រំដែន និងដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទាក់ទងនឹងការនាំចេញផលិតផលកសិកម្មជាច្រេីនដើម្បីធានាបាននូវដំណើរការកាន់តែរលូននិងប្រសិទ្ធភាពខ្ពស់។
(Ho Chi Minh City): On May 8, 2026, at the Cambodia’s Commercial Office in Ho Chi Minh City, the Commercial Attaché of the Embassy of the Kingdom of Cambodia to the Socialist Republic of Vietnam held a working meeting with the CEO of RNR INVESTMENT CO., LTD.
The meeting was organised in collaboration with facilitating border trade and to promote commercial activities between the two countries and specifically regarding the export of agricultural products to ensure smoother operations and higher efficiency.





