កម្ពុជា គឺជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញមួយនៅអាស៊ី ដោយសារលក្ខណៈពិសេសនៃការបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ ធម្មជាតិ និងវប្បធម៌

កម្ពុជា គឺជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញមួយនៅអាស៊ី ដោយសារលក្ខណៈពិសេសនៃការបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ ធម្មជាតិ និងវប្បធម៌
……………..
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ជ័យលាភីទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយលើកទី៩ដល់អត្តពលិក ដែលមានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក (NOCC)។

តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានសបញ្ជាក់ឱ្យឃើញពីកម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងមានទាក់ទាញ សម្រាប់ទេសចរណ៍កីឡា និងវប្បធម៌ ពោលគឺការរួមបញ្ចូលរវាងកីឡា ទេសចរណ៍ និងវប្បធម៌ក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទទួលបទពិសោធទេសចរណ៍ថ្មី ប្លែក និងបរិយាកាសសុវត្ថិភាព ប្រកបដោយអត្ថន័យ និងភាពចម្រុះ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 បានទាក់ទាញអ្នកចូលរួមប្រមាណ ១ ៧៤០នាក់ អញ្ជើញមកពី៥២ប្រទេសផ្សេងគ្នា និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងមកកាន់តំបន់អង្គរដ៏បវរនៃយើងទាំងអស់គ្នា។

ខេត្តសៀមរាប ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦

Cambodia is an attractive sports tourism destination in Asia due to its unique combination of sports, tourism, nature, and culture.
…………
His Excellency HUOT Hak, Minister of Tourism, presided over the awards ceremony for the winners of the 9th Long-Distance Obstacle Race, presenting prizes to athletes competing in eight race categories, including 100 km, 64 km, 42 km, 32 km, 18 km (three categories), and 8 km. The event was held under the presidency of His Excellency Dr. THONG Khon, Senior Minister in charge of Special Missions and President of the National Olympic Committee of Cambodia (NOCC).

Through this important event, it was reaffirmed that Cambodia is a safe and attractive destination for sports and cultural tourism. The integration of sports, tourism, and culture in this event has made Cambodia a compelling destination for both domestic and international tourists seeking new and unique travel experiences in a safe environment, rich in meaning and diversity.

It is worth noting that the Angkor Ultra Trail 2026 long-distance obstacle race attracted approximately 1,740 participants from 52 different countries. The event served as a remarkable occasion to welcome both domestic and international tourists to the Kingdom of Cambodia in general, and to the magnificent Angkor region in particular.

Siem Reap Province,
24 January 2026

Leave a Reply

Your email address will not be published. Required fields are marked *