ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2026 ទាក់ទាញអ្នកចូលរួមប្រមាណ ១ ៧៤០នាក់ ពី៥២ប្រទេសផ្សេងគ្នា និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 បានទាក់ទាញអ្នកចូលរួមប្រមាណ ១ ៧៤០នាក់ អញ្ជើញមកពី៥២ប្រទេសផ្សេងគ្នា និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងមកកាន់តំបន់អង្គរដ៏បវរនៃយើងទាំងអស់គ្នា [English Below]

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 ដែលប្រព្រឹត្តឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាប ពិសេសតំបន់អង្គរនេះតែម្ដងឱ្យមានការផ្សព្វផ្សាយកាន់តែច្រើនថែមទៀត និងអាចទទួលបានភ្ញៀវទេសចរអញ្ជើញមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន និងជួយដល់ការងារផ្នែកមនុស្សធម៌ផ្សេងៗ។

ឆ្លៀតក្នុងឱកាសពោរពេញដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ សបញ្ជាក់ឱ្យឃើញពីស្មារតីស្រលាញ់ចូលចិត្តកីឡា និងជាជាស្មារតីក្នុងការផ្តល់តម្លៃដល់វប្បធម៌ និងតម្លៃនៃសុខសន្តិភាព ពោលគឺបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានៅតែបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយកម្ពុជាអាចផ្តល់សុវត្ថិភាពដល់អ្នកវិនិយោគិនបរទេស និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបានគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៩ ឆ្នាំ២០២៦ មានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ ។ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមហ៊ុនទេសចរណ៍ Phoenix Voyages ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងដៃគូឧបត្ថម្ភជាច្រើនទៀត។

ខេត្តសៀមរាប ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦

The long-distance obstacle trail running event Angkor Ultra Trail 2026 attracted approximately 1,740 participants from 52 different countries. It is a remarkable event to welcome both national and international tourists to the Kingdom of Cambodia in general, and to the magnificent Angkor region in particular.

His Excellency HUOT Hak, Minister of Tourism, attended the Angkor Ultra Trail 2026 event, which was organized with the objective of promoting tourism in Siem Reap Province, especially the Angkor area, by increasing its visibility and attracting more tourists to visit Cambodia, while also supporting various humanitarian activities.

On this joyful and meaningful occasion, His Excellency the Minister stated that this outstanding event clearly reflects the spirit and passion for sports, as well as the appreciation of culture and the values of peace. It demonstrates that the Kingdom of Cambodia exists under the umbrella of peace, under the leadership of the Head of the Royal Government, Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Cambodia continues to maintain peace, political stability, and comprehensive development across all sectors, and is able to provide safety and security to foreign investors and both domestic and international tourists at all times.

His Excellency the Minister further emphasized that the 9th Angkor Ultra Trail 2026 features eight race categories, including: 100 kilometers, 64 kilometers, 42 kilometers, 32 kilometers, 18 kilometers (three categories), and 8 kilometers.
The event was organized by Phoenix Voyages Tourism Company, in cooperation with the Ministry of Tourism, the National Olympic Committee of Cambodia, the APSARA National Authority, the Siem Reap Provincial Administration, and many other sponsoring partners.

Siem Reap Province, morning of January 24, 2026

Leave a Reply

Your email address will not be published. Required fields are marked *