រត់ដើម្បីក្តីស្រឡាញ់! រត់ដើម្បីទេសចរណ៍! រត់ដើម្បីសប្បុរសធ៌ម! អបអរសាទរព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» បានទាក់ទាញអត្តពលិកចូលរួមជាង ១២.០០០នាក់ ដែលជាចំនួនដ៏ច្រើនកុះករលើសពីការរំពឹងទុក

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» ដែលព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ច អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើននៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍។

ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦  [English Below]

Run for Love! Run for Tourism! Run for Charity!

Congratulations to the running event celebrating the “Cultural and Trade Tourism Event,” which attracted more than 12,000 participants—an impressive turnout exceeding expectations.

His Excellency HUOT Hak, Minister of Tourism, together with His Excellency MANG Sineth, Governor of the Preah Sihanouk Provincial Administration, presided over the running event held in celebration of the “Cultural and Trade Tourism Event” under the theme “Sports for Health and National Unity.”

The event was organized with the objectives of promoting well-being, encouraging regular exercise for strong health, and reducing stress. It also highlighted the strength of national unity and the spirit of mutual support as one big Cambodian family. Furthermore, it aimed to boost tourism and the economy, celebrate the rich cultural heritage, support local commerce in Preah Sihanouk Province, and showcase the development of the coastal city through sports and tourism events.

Leave a Reply

Your email address will not be published. Required fields are marked *