កម្ពុជា ជំរុញការបង្កើតក្រុមហ៊ុនភស្តុភារនៅវៀតណាម ដើម្បីពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់
(ហូជីមិញ) នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៦ នៅការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ លោកអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្របសម្រួលការពិភាក្សាការងាររវាងក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនកម្ពុជា និងអ្នកផ្តល់សេវាកម្មផ្នែកច្បាប់វៀតណាម ក្នុងការរៀបចំការបង្កើតក្រុមហ៊ុនដឹកជញ្ជូនកម្ពុជា នៅវៀតណាម។
ការពិភាក្សានេះផ្តោតលើការសិក្សាអំពីនីតិវិធីច្បាប់ និងលក្ខខណ្ឌអាជីវកម្ម សម្រាប់វិស័យដឹកជញ្ជូន ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ ការផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងកម្ពុជា និងវៀតណាម។
ការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ នឹងបន្តសម្របសម្រួល និងគាំទ្រដល់វិស័យឯកជនកម្ពុជា ក្នុងការស្វែងរកដៃគូសហការអន្តរជាតិ ការពង្រីកទីផ្សារ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។
Cambodia Promotes the Establishment of a Logistics Company in Vietnam to Strengthen Supply Chain Connectivity
(Ho Chi Minh City) On 12 June 2026, at the Cambodia Commercial Office in Ho Chi Minh City, the Commercial Attaché of the Royal Embassy of Cambodia to the Socialist Republic of Vietnam facilitated a working discussion between a Cambodia logistic company and a Vietnamese legal service provider to prepare for the establishment of a Cambodian-owned Logistics company in Vietnam.
The discussion focused on studying legal procedures and business requirements for establishing a company in the transportation and logistics sector, with the aim of contributing to the promotion of trade exchanges and strengthening supply chain connectivity between Cambodia and Vietnam.
The Cambodia Commercial Office in Ho Chi Minh City will continue to facilitate and support Cambodian private sector entities in seeking international cooperation partners, expanding markets, and enhancing trade and investment cooperation within the region.



