រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថានភាពនៅតំបន់មាត់សមុទ្រជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុនៅតែបន្តមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ដែលអាចគ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។
ដោយឡែកសម្រាប់ខេត្តកំពត កែប និងតំបន់ជួរភ្នំបូកគោ ស្ថានភាពមេឃមានភាពស្រឡះល្អ និងពុំមានភ្លៀងធ្លាក់ឡើយ។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖



