[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការប្រារព្ធកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍នៅថ្ងៃនេះ មិនមែនជាការចៃដន្យនោះទេ តែជាគោលបំណងជាក់លាក់ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» និងជាខួបលើកទី៧១ឆ្នាំនៃកាកបាទក្រហមកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាមជាមួយមហាគ្រួសារវិស័យទេសចរណ៍ក្នុងរដូវកាលបៃតង» ដើម្បីចូលរួមអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ឆ្នាំកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
កម្មវិធីនេះមានការចូលរួមសម្របសម្រួលដោយលោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម តំណាងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងវិស័យសុខាភិបាលជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចអំពីការចូលរួមរបស់ក្រសួងទេសចរណ៍ ដើម្បីអបអរសាទរទិវាកាកបាទក្រហមពិភពលោក និងកម្ពុជា (៨ ឧសភា ២០២៦) ខាងលើនេះតាមរយៈសកម្មភាពគោលចំនួន២ ៖ ទី១). ការនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ មានជាអាទិ៍៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត ប្រគល់ជូនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅថ្មីៗនេះ និងទី២). នៅថ្ងៃនេះ មហាគ្រួសារវិស័យទេសចរណ៍ រួមគ្នាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ស្របពេលដែលក្រសួងទេសចរណ៍ខិតខំជំរុញឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីនានាក្នុងរដូវកាលបៃតងនៅកម្ពុជា។
សូមបញ្ជាក់ជូនថា នេះជាលើកទី២ហើយ ដែលក្រសួងទេសចរណ៍ បានរៀបចំឱ្យមានកម្មវិធីសប្បុរសធម៌នេះឡើង ដើម្បីជួយសង្រ្គោះជីវិតមនុស្សផង ចូលរួមធ្វើអំពើល្អផង និងដើម្បីសុខុមាលភាពរបស់មន្រ្តីរាជការផង សំដៅកសាងសេចក្តីស្រឡាញ់ និងការចែករំលែកនូវអំណោយជាតំណក់ឈាមដែលជាទានដ៏ល្អប្រពៃ មានតម្លៃលើសអស់អំណោយទាំងពួង៕
ទីស្តីការក្រសួងទេសចរណ៍៖ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
H.E. Minister HUOT Hak: “The organization of the Ministry of Tourism’s blood donation program today is not by coincidence, but rather a deliberate initiative to commemorate the 163rd World Red Cross and Red Crescent Day under the theme ‘Keeping Humanity Alive by Working Together,’ as well as the 71st Anniversary of the Cambodian Red Cross.”
H.E. HUOT Hak, Minister of Tourism, and Madam, together with the leadership and officials of the Ministry of Tourism at all levels, participated in a voluntary blood donation program under the theme “Donate Blood with the Tourism Family during the Green Season” to celebrate the 163rd World Red Cross and Red Crescent Day on 8 May 2026 and the 71st Anniversary of the Cambodian Red Cross under the theme “Keeping Humanity Alive by Working Together.”
The event was coordinated with the participation of Dr. Heng Sok Chamroeun, Vice Director of the National Blood Transfusion Center, representing Dr. Sok Po, Director of the National Blood Transfusion Center, along with many doctors and healthcare professionals from the health sector.
H.E. the Minister highlighted the Ministry of Tourism’s contribution in commemorating World Red Cross and Red Crescent Day and the Cambodian Red Cross Day (8 May 2026) through two key activities: The donation of humanitarian aid consisting of food supplies and essential materials to the Cambodian Red Cross on 4 May 2026, including: 2 tons of rice, 100 cartons of instant noodles, 500 cases/packs of drinking water, 30 mosquito nets, 30 blankets
50 clothing kits.
Today’s voluntary blood donation campaign organized by the tourism family in collaboration with the National Blood Transfusion Center to help save lives, while the Ministry of Tourism continues promoting events and activities during Cambodia’s Green Season campaign.
It should be noted that this marks the second time the Ministry of Tourism has organized such a charitable initiative to help save lives, promote acts of kindness, and contribute to the well-being of civil servants, with the aim of fostering compassion, solidarity, and the spirit of sharing through blood donation — a noble gift considered more valuable than all other gifts.
Ministry of Tourism Headquarters
Morning of 6 May 2026



