ពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនិងខួបលើកទី៧១ឆ្នាំកាកបាទក្រហមកម្ពុជា

[English Below]
ពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧១ឆ្នាំ កាកបាទក្រហមកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរួមមាន៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ឆ្នាំ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។

ពិធីប្រគល់-ទទួលអំណោយនេះ ធ្វើឡើងនារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕

Handover Ceremony of Humanitarian Donations from the Leadership and Officials of the Ministry of Tourism to the Cambodian Red Cross on the Occasion of the 163rd World Red Cross and Red Crescent Day and the 71st Anniversary of the Cambodian Red Cross

His Excellency HUOT Hak, Minister of Tourism, led a delegation from the Ministry to attend the handover ceremony of humanitarian donations contributed by the leadership and civil servants of the Ministry of Tourism. The donations, consisting of food supplies and essential items, included: 2 tons of rice, 100 cases of instant noodles, 500 cases/packs of bottled water, 30 mosquito nets, 30 blankets, and 50 clothing kits.

These items were presented to the Cambodian Red Cross through Her Excellency PUM Chantinie, Secretary-General of the Cambodian Red Cross, in celebration of the 163rd World Red Cross and Red Crescent Day on 8 May 2026 and the 71st anniversary of the Cambodian Red Cross, under the theme: “Continuing to work together for humanity.”

The handover ceremony took place on the afternoon of May 4, 2026, at the headquarters of the Cambodian Red Cross.

Leave a Reply

Your email address will not be published. Required fields are marked *