សេចក្តីជូនដំណឹងស្តីពី លទ្ធផលប្រឡងវិញ្ញាសាសរសេរ និងកាលវិភាគប្រឡងផ្ទាល់មាត់ សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍

សូមអបអរសាទរ បេក្ខជន បេក្ខនារី ដែលទទួលបានលទ្ធផលជាប់វិញ្ញាសាសរសេរ នៃការប្រឡងមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ។ សូម បេក្ខជន បេក្ខនារី ត្រៀមខ្លួនចូលរួមប្រឡងវិញ្ញាសាផ្ទាល់មាត់ (សម្ភាសន៍) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីទទួលបានលទ្ធផលជាប់ស្ថាពរ។ ក្នុងករណី បេក្ខជន បេក្ខនារី ខកខានមិនបានមកប្រឡងវិញ្ញាសាផ្ទាល់មាត់ គណៈកម្មការប្រឡង សូមចាត់ទុកលទ្ធផលប្រឡងវិញ្ញាសាសរសេររបស់បេក្ខជន បេក្ខនារី ជាមោឃៈ ឬស្មើនឹងបោះបង់ការប្រឡង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ៖ ០៧៨ ២៦២ ៤៥៦ និង ០៩៦៦ ២៦២ ៤៥៦

Leave a Reply

Your email address will not be published. Required fields are marked *