នៅក្នុងរដូវកាលសាមគ្គីភាព (Solidarity Season) ខ្មែរជួយខ្មែរ! ក្រុមការងារយុវជនប្រចាំរដ្ឋ TENNESSEE តំបន់ CENTRAL SOUTH បាននាំយកនូវអំណោយសប្បុរសធម៌ប្រគល់ជូនក្រសួងទេសចរណ៍

[English Below]
នៅក្នុងរដូវកាលសាមគ្គីភាព (Solidarity Season) ខ្មែរជួយខ្មែរ! ក្រុមការងារយុវជនប្រចាំរដ្ឋ TENNESSEE តំបន់ CENTRAL SOUTH បាននាំយកនូវអំណោយសប្បុរសធម៌ ប្រគល់ជូនក្រសួងទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពីក្រុមការងារយុវជន ប្រចាំរដ្ឋ TENNESSEE តំបន់ CENTRAL SOUTH បានឧបត្ថម្ភថវិកាចំនួន ២,៦៥០ ដុល្លារអាម៉េរិក និងមីកំប៉ុង ៥០០កេស តាមរយៈក្រសួងទេសចរណ៍ ដើម្បីផ្តល់ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព។

ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦

During the Solidarity Season – “Khmer Help Khmer!”

The Working Group of the Youth in Tennessee State, Central South Region has delivered charitable donations to the Ministry of Tourism.

H.E. HUOT Hak, Minister of Tourism, presided over the ceremony for the handover and receipt of charitable donations from the Youth Working Group in Tennessee, Central South Region, who contributed USD 2,650 and 500 cases of instant noodles through the Ministry of Tourism.

These donations will be provided to our brave national armed forces and displaced civilians. This generous contribution reflects deep respect and support for the heroism of our national defense forces and serves as moral encouragement for the frontline Cambodian troops who courageously protect the nation.

It also demonstrates support for national defense efforts, especially care and consideration for displaced citizens who have been evacuating from their homes to safer locations.

Ministry of Tourism Headquarters
March 10, 2026

 

Leave a Reply

Your email address will not be published. Required fields are marked *