[English Below]
សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) មានវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ក្រោមឱវាទ ដែលជាស្ថាប័នឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យចម្អិនម្ហូបអាហារ និងផ្តល់សញ្ញាបត្រថ្នាក់ឧត្តមសិក្សាទទួលស្គាល់ជាអន្តរជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញទស្សនកិច្ចសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) មានលោកឧញ្ញ៉ា លូ ម៉េង ជាប្រធានសមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស ដែលវិទ្យាស្ថានេនះ ជាគ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ទេសចរណ៍ ដែលផ្តោតលើការលើកកម្ពស់គុណភាពបណ្តុះបណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន បានស្តាប់នូវការធ្វើបទបង្ហាញអំពីបេសកកម្ម ទិសដៅ និងសកម្មភាពសំខាន់ៗរបស់ PIE ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសជំនាញពាក់ព័ន្ធនឹងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ។
បន្ទាប់ពីដំណើរទស្សនកិច្ចរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការបង្កើតឱ្យមាននូវកិច្ចសហការរវាងស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីធានាបាននូវការបណ្តុះបណ្តាលដែលមានគុណភាព និងអាចអនុវត្តបានជាក់ស្តែងនៅទីផ្សារការងារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចម្រើនប្រកបដោយចីរភាព គឺមិនអាចខ្វះបាននូវធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពខ្ពស់ ពោលគឺកិច្ចសហការជាមួយស្ថាប័នអប់រំបច្ចេកទេសដូចជា PIE នឹងជួយពង្រឹងគុណភាពសេវាកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
The Association of Professional Institute for Excellence in Education (PIE) oversees the Academy of Culinary Arts Cambodia (ACAC), a leading institution in Cambodia that provides training for students in the culinary field and offers internationally recognized higher education degrees.
His Excellency HUOT Hak, Minister of Tourism, led a delegation from the Ministry of Tourism along with representatives from the private sector on a visit to the Association of Professional Institute for Excellence in Education (PIE). The association is chaired by Lok Oknha Luu Meng. This institute is a technical and vocational education and training institution in the tourism sector, focusing on improving the quality of training to meet labor market demands.
During the visit, His Excellency the Minister and the delegation from the Ministry of Tourism and the private sector listened to a presentation on PIE’s mission, vision, and key activities in providing technical and vocational training—particularly skills related to tourism services, hospitality, and other related industries.
Following the visit, His Excellency the Minister highly appreciated the association’s efforts in fostering cooperation between educational institutions and the private sector to ensure quality training that is practical and responsive to labor market needs. He emphasized that sustainable development of the tourism sector requires highly skilled and capable human resources. Collaboration with technical education institutions such as PIE will help strengthen service quality and enhance Cambodia’s competitiveness at the regional and international levels.
Phnom Penh, February 13, 2026
#Cambodia
#SolidaritySeason
#ministryoftourismcambodia
#huothak


