ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា បានបង្ហាញឱ្យឃើញពីការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចូលរួមតាំងពិព័រណ៍ផលិតផល និងសេវាកម្ម ប្រកបដោយគុណភាព ស្តង់ដារ និងចីរភាព

[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា បានបង្ហាញឱ្យឃើញពីការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការចូលរួមតាំងពិព័រណ៍ផលិតផល និងសេវាកម្ម ប្រកបដោយគុណភាព ស្តង់ដារ និងចីរភាព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍ចំនួន ១១៧ស្តង់ ដែលបានដាក់តាំងបង្ហាញនូវកញ្ចប់ដំណើរកម្សាន្ត និងផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងដៃគូពាក់ព័ន្ធជាច្រើន។

សូមជម្រាបជូនថា ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ប្រព្រឹត្តទីរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ។

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

His Excellency Minister HUOT Hak: The Cambodia Tourism Products and Services Exhibition has demonstrated the promotion of the tourism sector through the participation and display of high-quality, standardized, and sustainable tourism products and services.

His Excellency HUOT Hak, Minister of Tourism, visited 117 exhibition booths showcasing tour packages and traditional Khmer handicraft products. The exhibition saw participation from representatives of government institutions, the private sector, tourism operators, and numerous related partners.

Please be informed that the Cambodia Tourism Products and Services Exhibition was held over three days (from February 13 to 15, 2026). The event created a positive atmosphere for producers and local operators to connect with consumers, as well as providing networking opportunities for investors, aiming to boost business growth, production, and the promotion of Cambodian products.

 

Phnom Penh, February 13, 2026

Leave a Reply

Your email address will not be published. Required fields are marked *