«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

[English Below]

«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី “Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App” ដោយមានវត្តមានចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប នៅសណ្ឋាគារ Novotel។

ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសម្តែងការអបអរសាទរដល់  ចំពោះការច្នៃប្រឌិតបង្កើតកម្មវិធី Tourism Augmented Reality App ដែលជាកម្មវិធី (App) ដ៏ល្អជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្រោមការដឺកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបម្លែងឌីជីថល និងកសាងវិស័យទេសចរណ៍ទំនើប មានភាពធន់ និងប្រកួតប្រជែងខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំភ្ជាប់ជាមួយកម្មវិធី Green Season Tourism & Travel Exhibition និង Family Chefs Competition និង Made in Cambodia Exhibition ដែលមានគោលបំណងបង្ហាញសក្តានុពលវិស័យទេសចរណ៍ ការធ្វើដំណើរ និងផលិតផលជាតិ ព្រមទាំងលើកស្ទួយវប្បធម៌ម្ហូបអាហារខ្មែរ និងស្នាដៃសហគ្រិនក្នុងស្រុក។ 

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយបង្កើតឱកាសថ្មីៗ សម្រាប់ការវិនិយោគ ការចែករំលែកបទពិសោធន៍ និងការចាប់ដៃគូរវាងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាព ជាពិសេសគឺការជំរុញទេសចរណ៍ក្នុងស្រុកនារដូវកាលបៃតង។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង១,៣ លាននាក់ ដែលបង្ហាញពីកំណើនវិជ្ជមាន និងភាពធន់នៃវិស័យទេសចរណ៍។ ភ្ញៀវទេសចរ ចង់មកទស្សនាកម្ពុជា និងស្វែងយល់ពីបទពិសោធនៃការលាយបញ្ចូលគ្នារវាងវប្បធម៌បុរាណដ៏អស្ចារ្យ និងធម្មជាតិដ៏ស្រស់ស្អាត បដិសណ្ឋារកិច្ចកក់ក្តៅដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា ជាពិសេសការផ្តល់ជូនដ៏ពិសេសនារដូវកាលបៃតងដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦

«Tourism Augmented Reality App» is a new and innovative idea helping to promote Cambodia’s tourism potential, especially the “Visit Cambodia in the Green Season” campaign, to the world.

H.E. HUOT Hak, Minister of Tourism, was invited to preside over and deliver a congratulatory speech at the “Green Season Networking and Launch of the Tourism Augmented Reality App” program, in the presence of H.E. Shaharuddin Onn, Ambassador Extraordinary and Plenipotentiary of Malaysia to Cambodia, Mr. Eric Lim, CEO of Advantage by Universal Alliance Co., Ltd., H.E. leaders from ministries and state institutions, representatives of embassies, business associations, investors, and more than 100 national and international distinguished guests at the Novotel Hotel.

On this important occasion, H.E. Minister highly appreciated, valued, and thanked the Embassy of Malaysia in Cambodia, Advantage by Universal Alliance Co., Ltd., the relevant ministries and stakeholders who actively cooperated in organizing this important program, which created an important platform for connecting and strengthening cooperation between relevant parties both at home and abroad, and congratulated the innovation of the Tourism Augmented Reality App, which is an excellent application (App) to help promote Cambodian tourism to the international market, in line with the direction of the Royal Government under the wise leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister, in promoting digital transformation and building a modern, resilient and highly competitive tourism sector.

H.E. Minister also highlighted that this event is organized in conjunction with the Green Season Tourism & Travel Exhibition and Family Chefs Competition and Made in Cambodia Exhibition, which aim to showcase the potential of tourism, travel and national products, as well as promote Cambodian food culture and local entrepreneurial achievements.

In addition, H.E Minister expressed his belief that this event will help create new opportunities for investment, experience sharing and partnerships between local and international businesses to promote the development of Cambodian tourism to be more prosperous and sustainable, especially promoting domestic tourism during the green season.

It is also worth noting that in the first four months of 2026, Cambodia received more than 1.3 million international tourists, demonstrating the positive growth and resilience of the tourism sector. Tourists want to visit Cambodia and experience the blend of ancient culture and beautiful nature, the warm hospitality known as the “Cambodian smile” and the delicious Cambodian cuisine, especially the special offers package during the green season supported by the Royal Government of Cambodia.

Phnom Penh, June 5, 2026

 

Leave a Reply

Your email address will not be published. Required fields are marked *