ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅខេត្តហៃណន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារនិងផ្លាស់ប្តូរយោបល់ជាមួយលោកស្រី Lin Qian ប្រធានការិយាល័យការបរទេសក្រុងហៃគូនិងលោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន

[English Below]
ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅខេត្តហៃណន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយលោកស្រី Lin Qian ប្រធានការិយាល័យការបរទេសក្រុងហៃគូ និងលោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជាដល់ប្រជាជននៅខេត្តហៃណាន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពី សេចក្តីសម្រេចដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិនមកទស្សនាកម្ពុជារយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នាពេលខាងមុខ។

ទីក្រុងហៃគូ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

During his working visit to Hainan Province, the People’s Republic of China, H.E. Mr. HUOT Hak, Minister of Tourism, hold meeting with Ms. Lin Qian, Director of the Haikou Foreign Affairs Office, and Mr. IV Sokhom, Consul General of Cambodia in Hainan Province, to discuss and exchange views on promoting Cambodia’s attractive tourism potential and investment opportunities to the people of Hainan Province. At the same time, H.E. Minister also highlighted the important decision of the Royal Government of Cambodia to exempt Chinese citizens from visa requirements for visiting Cambodia for 14 days from June 15 to October 15, 2026.

Haikou City, May 20, 2026.

 

Leave a Reply

Your email address will not be published. Required fields are marked *