[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ វេលា អេស្កេប រីសត (VELEA ESCAPE RESORT) នៅខេត្តពោធិ៍សាត់ គឺមិនត្រឹមតែបង្កើតផលិតផលទេសចរណ៍បន្ថែមថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ និងលើកកម្ពស់កិត្យានុភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងលើឆាកអន្តរជាតិ»
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយវិស័យឯកជន បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តពោធិ៍សាត់ តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានទេសចរណ៍ វេលា អេស្កេប រីសត (VELEA ESCAPE RESORT)។
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តពោធិ៍សាត់ ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ ប្រកបដោយគុណភាព និរន្តរភាព និងភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ វេលា អេស្កេប រីសត (VELEA ESCAPE RESORT) គឺជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍ខេត្តពោធិ៍សាត់។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅរមណីយដ្ឋានទេសចរណ៍ វេលា អេស្កេប រីសត (VELEA ESCAPE RESORT) ដែលជារមណីយដ្ឋានទេសចរណ៍កែច្នៃដ៏ស្រស់ស្អាត ស្ថិតក្នុងបរិយាកាសធម្មជាតិខៀវស្រងាត់ និងសម្បូរបែបនៃខេត្តពោធិ៍សាត់។
ការចុះពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។
តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរមណីយដ្ឋានទេសចរណ៍ប្រកបដោយសក្តានុពលនៅតំបន់វាលវែង និយាយដោយឡែក និងខេត្តពោធិ៍សាត់និយាយជារួមកំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ និងទេសចរណ៍លំហែកាយដ៏ទាក់ទាញមួយនារដូវកាលបៃតង ដែលរួមចំណែកដល់ការបង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
ខេត្តពោធិ៍សាត់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
H.E. Minister HUOT Hak: “The development of VELEA ESCAPE RESORT in Pursat Province not only creates an additional new tourism product, but also serves as a driving force for the local economy, increases employment opportunities, and enhances the prestige of Cambodia’s tourism sector to become more attractive and competitive on the international stage.”
The Ministry of Tourism and the Pursat Provincial Administration, in collaboration with the private sector, continue to promote the development of high-end tourism in Pursat Province through an on-site inspection visit to VELEA ESCAPE RESORT.
The Ministry of Tourism, the Pursat Provincial Administration, and private sector partners have jointly committed to promoting and developing tourism in Pursat Province to transform it into a high-quality, sustainable, and attractive tourism destination for both national and international tourists. The development of VELEA ESCAPE RESORT represents another new tourism product with high added value for the tourism sector of Pursat Province.
During this mission, H.E. HUOT Hak, Minister of Tourism, and Lok Chumteav, together with H.E. Khoy Rida, Governor of the Pursat Provincial Administration, led a delegation on a study visit and on-site inspection of the development progress at VELEA ESCAPE RESORT, a beautifully designed tourism resort situated amidst the lush green and diverse natural surroundings of Pursat Province.
This inspection reflected the strong attention and active support of the Royal Government, as well as the close cooperation between the public and private sectors in enhancing service quality and creating new tourism products to meet the evolving demands of tourists today.
Through the development of tourism infrastructure and high-potential tourism resorts in the Veal Veng area in particular, and Pursat Province in general, the province is gradually emerging as an attractive destination for nature-based tourism and leisure tourism during the Green Season. These developments contribute to job creation, increase local incomes, and promote regional economic growth.
Pursat Province, May 17, 2026.



